ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបង្កើតមុខរបរលួច ត្រូវនគរបាលចាប់ខ្លួន នៅខេត្តកណ្តាល

132

នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា មានករណីអំពើលួច (លុយ)
កើតហេតុថ្ងៃ ទី២៣ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង១០.៣០នាទីចំណុចផ្ទះឈ្មោះ ហាក់ លឹមហៀងភេទប្រុស អាយុ ២៩ឆ្នាំក្នុងភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ ០១នាក់
ឈ្មោះហាក់ លឹមហៀង ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ (ប្ដូរប្រាក់) មានទីលំនៅ ភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យ០៤ នាក់
១.ឈ្មោះ ឈិន មុីហ្វិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់ លិខិតឆ្លងដែន EE4637480 ចូលថ្ងៃទី១៩.០១.២០១៩ ចេញវិញថ្ងៃទី១៩.០២.២០១៩(ឃាត់ខ្លួន ២៤.០១.២០១៩)
២.ឈ្មោះ ឈិន ឈូជាភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិចិនមុខរបរមិនពិត ប្រាកដលិខិតឆ្លងដែន EB8578828ចូលថ្ងៃទី១៩.០១.២០១៩ចេញវិញថ្ងៃទី១៩.០២.២០១៩(ឃាត់ខ្លួន២៤.០១.២០១៩)មុខសញ្ញាសកម្ម មាន
សាក់នៅរូប នៅដៃខាងឆ្វេង ។
៣.ឈ្មោះ អ័ង សាំងភេទប្រុសអាយុ២៥ ឆ្នាំជនជាតិ(ចិន)មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។
មុខសញ្ញា ទាំង០៣នាក់មាន ស្រុកកំណើតនៅប្រទេសចិន បច្ចុប្បន្នស្នាក់នៅ ណាហ្ក្គាវើល រាជធានីភ្នំពេញ ។
៤.ឈ្មោះ ម៉ែន វ៉ាន់សុីថេត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តទីលំនៅ បច្ចុប្បន្នផ្ទះលេខ៣៨ ភូមិ ព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក ៖ លុយដុល្លារ៨.៥៤០(ក្រដាស១០០$ចំនួន៧៨សន្លឹក,ក្រដាស៥$ចំនួន ១២៨សន្លឹក,ក្រដាស១$ចំនួន១០០សន្លឹក(ប្រាំបីពាន់ប្រាំរយសែសិបដុល្លា)ជារបស់ជនសង្ស័យបន្លំ ធ្វើសកម្មភាព លួច យកបានពីកន្លែងផ្សេង នៅរាជធានី និងតាមខេត្តក្រុង ។
លុយរៀល១.៧០០៛(មួយពាន់ប្រាំពីរយរៀល)។
PASSPORTចំនួន២ របស់ឈ្មោះ CHEN CHUJIE និងឈ្មោះCHEN BINGKUN កាបូបស្ពាយ០១ ពណ៌ខ្មៅ កាតក្រេឌីតICBCរបស់ឈ្មោះCHEN CHUJIE ០១សន្លឹក កាតអេធីអឹម របស់ឈ្មោះCHEN WENHAI០១សន្លឹក កាតអេធីអុី៦១CBC មួយសន្លឹកគ្មានឈ្មោះ កាត VIP ART HOTEL មួយសន្លឹកគ្មានឈ្មោះ ។ ទូរសព្ទ័ដៃ០២គ្រឿង(ម៉ាកiPhone ០១គ្រឿងម៉ាកណូគាចុចពិលពណ៌ផ្ទៃមេឃ មួយគ្រឿង)។រថយន្ត០១គ្រឿង ម៉ាក ហាយឡេនឌើ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៣ ផ្លាកលេខភ្នំពេញ 2AS-8725ជារបស់ឈ្មោះម៉ែន វ៉ាន់សុីដេត ។
នគរបាលបានបញ្ជាក់ថា
នៅថ្ងៃ ខែឆ្នាំវេលាម៉ោងកើតហេតុខាងលើឈ្មោះ ហាក់ លឹមហៀង ភេទប្រុស ជនរងគ្រោះ កំពុងតែលក់ដូរនៅក្នុងផ្ទះស្រាប់តែមានរថយន្ត ០១គ្រឿង ម៉ាក ហាយលេនឌើ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AS-8725 មានគ្នា០៤ នាក់ភេទប្រុស ជនជាតិខ្មែរម្នាក់អ្នកបើករថយន្ត និងជនជាតិចិន០៣នាក់បានឈប់ឡាននៅមុខផ្ទះហើយ មានជនជាតិចិនម្នាក់បាន យកប្រាក់១០.០០០$. មកប្តូរយកលុយខ្មែរ៤០.០០០.០០០៛ពេលនោះ ជនរងគ្រោះបានយកប្រាក់ដុល្លារមករាប់ គឺគ្រប់ចំនួន១០.០០០$ ហើយបានយកលុយខ្មែរចំនួន ៤០.០០០.០០០៛ប្រគល់ឲ្យ ជនជាតិចិន ពេលនោះជនជាតិចិនបាន សុំលុយ១០.០០០$ យកមក មើលវិញ
ចំណែកជនរងគ្រោះក៏បានយកស្បោងខ្មៅច្រកលុយរៀលខ្មែរ៤០.០០០.០០០៛ ឲ្យជនជាតិចិន ឆ្លៀតពេលនោះជនជាតិចិន បានយកបត់លុយក្នុង ដុំ ដកយកលុយប្រភេទ ក្រដាស ១០០$ ទៅវិញដៃស្ដាំ បត់ដាក់ចូលក្នុងកាបូបខ្មៅ ដោយដៃម្ខាង ដោយឡែកដៃឆ្វេងនៅកាន់ដ៉ំលុយដដែល(នៅសល់តែ ៧០០$ )មកឲ្យជនរងគ្រោះរួច ក៏យកលុយរៀលខ្មែរ
ដែលច្រកស្បោងខ្មៅដើរចេញ ឡើងទៅជិះរថយន្ត ក្នុងទិសដៅភ្នំពេញ – អ្នកលឿង ។ បន្ទាប់មកជនរងគ្រោះបានយកដុំលុយដុល្លារ មកត្រួតពិនិត្យម្តងទៀតឃើញមិនគ្រប់ចំនួន១០.០០០$ក៏នាំគ្នាជិះរថយន្ត តាមរថយន្តជនសង្ស័យ ពេលមកដល់ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ក្នុងភូមិស្លាបតាអោនឃុំគគីរ ក៏ឈប់កាក់ពីមុខ រថយន្តជនសង្ស័យ ក្នុងទិសដៅ បត់ក្បាល
ត្រឡប់ចូល មកភ្នំពេញវិញ រួចឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ (១.មុខសញ្ញា សកម្ម ជំនាញអ្នកប្រព្រឹត្ត កាន់ស្បោងលុយខ្មៅចាប់បាន ២.អ្នកបើកបរ រថយន្ត ខ្មែរ ចាប់បាន ៣.ចិន ១នាក់ រត់ចូលព្រៃ ក្បែរផ្លូវជាតិ តាមចប់ បាន ១នាក់ ៤.ចិន១នាក់ រត់គេចខ្លួនតាមដងផ្លូវ ទិសដៅមកអ្នកលឿង ១នាក់ គេចខ្លួនរួច) រួមជាមួយនឹងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ និងបញ្ជូនមកអធិដ្ឋាននគរស្រុកនៅចំពោះមុខ សមត្ថកិច្ច តាមរយៈអ្នកបកប្រែភាសា ជនជាតិចិន ទាំង២នាក់ ដែលឃាត់ខ្លួនបាន ឆ្លើយសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចបន្លំយក
លុយ ចំនួន ៤០.០០០.០០០៛ ពីទីកន្លែង ប្ដូរប្រាក់របស់ជនរងគ្រោះពិតមែន ។ ដោយឡែកជនជាតិខ្មែរដែលជាអ្នកបើកបរ រថយន្ត យកកម្រៃ ប្រចាំថ្ងៃ ពីភ្ញៀវ ហើយត្រូវបានជនជាតិចិន ៣ នាក់ជួលជិះប្រចំាថ្ងៃ ដើរ មើលតាមខេត្ត ក្រុងរាជធានី រកទីកន្លែងរកស៊ី និង ធ្វើសកម្មភាព ខ្លួនយកកម្រៃ តាមទីជិតឬឆ្ងាយ តាមការព្រមព្រៀងគ្នាធ្លាប់បានដឹកក្រុមចិននេះមក កាន់ទីតាំង ផ្សារអូរឡាំពិច / DN /មក សណ្ឋាគារណាន់ជីង បន្តដំណើរ មកកាន់ កំពង់សាម ផ្សារលើ តោ២ ឈប់តាមចំណុចទីប្រជុំជន តាមទីកន្លែងផ្ទះWing ប្ដូរប្រាក់ កាលពីថ្ងៃទី២១.០១.២០១៩ ដេក១ឈប់ ព្រឹកឡើងបន្តដំណើរ មកកាន់ខេត្តកំពត នៅថ្ងៃទី២២.០១.២០១៩ បន្ត
ដំណើរ មកដេកនៅ ណាហ្គាវើលវិញ ។ ព្រឹកឡើងថ្ងៃទី២៣.០១.២០១៩ បានបន្តដំណើរ ចេញធ្វើសកម្មភាព នៅផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនជាតិចិន ឲ្យឈប់នៅ ផ្សារគគីរ ចូលកន្លែងប្ដូរប្រាក់ ផ្ទះជន
រងគ្រោះ បន្ទាប់មកបានកាន់ថង់ខ្មៅ ដើរចូលរថយន្ត ហើយឲ្យបើករថយន្ត ចេញមកបានពាក់កណ្ដាលផ្លូវ បានឲ្យបើកចូលមក ភ្នំពេញវិញត្រូវ បាន ឃាត់រថយន្ត ដោយជនរងគ្រោះ បើករថយន្តមកដល់ និងត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចរួច បន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង