ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ បើកវ៉ាជែង ជ្រុលទៅបុកកិន ម៉ូតូ បណ្តាលឱ្យនារី ម្នាក់ ស្លាប់

152

រថយន្តកុងតឺន័រធុនធំមួយគ្រឿង បើកវ៉ាជែង ជ្រុលទៅបុកកិន ម៉ូតូមួយគ្រឿងដែលជិះឌុបគ្នា ២នាក់ បណ្តាលឱ្យនារីរូបស្រស់ម្នាក់ ត្រូវបានរថយន្តកិនស្លាប់និងម្នាក់ទៀតខ្ទាតដួលទៅលេីថ្នល់​ រងរបួស​រលោតដៃរលោតជេីងបន្តិចបន្តួចប៉ុណ្ណោះ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីង​នៅវេលាម៉ោង​០៣:៣៥នាទីរសៀល​ ថ្ងៃសៅរ៍​ ទី២៦ ខែមករា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវ​ជាតិលេខ១ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

អ្នកបើករថយន្តបង្ក ឈ្មោះ ខៃ ចាន់ណុល ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិប្រាសាទ ឃុំ សាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ បើករថយន្ត ពាក់ស្លាកលេខ ភ្នំពេញ ៣B១៩៨៨ ។

នារីដែលស្លាប់ឈ្មោះ អ៊ូ បញ្ញា អាយុ ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ នារីរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AY៦៧៨៧ ៕

អត្ថបទដែលជាប់ទាក់ទង