រថយន្ដបីគ្រឿងព្រលះគ្នាទាំងព្រឹកព្រលឹមនៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣៣-៣៤
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង ៣០នាទី លើផ្លូវជាតិលេខ ០៤ ចន្លោះគីឡូម៉ែត្រ ៣៣ -៣៤ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង បង្កឡេីងដោយរថយន្ត ១គ្រឿងម៉ាកហ៊ីណូ ប្រភេទបែន ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ចង្កូតស្តាំ PP.2630 អ្នកបើកបរមិនស្គាល់ឈ្មោះនិងទីលំនៅ(ចុះរត់គេចខ្លួនបាត់)
តាមការអះអាងអ្នកឃេីញហេតុការរណ៍ដំបូងថារថយន្តបែនបើកបរពីទិសខាងលិចទៅកើតលុះមកដល់ចំណុចខាង លើបានបុកជាមួយរថយន្ត ០១គ្រឿង ម៉ាកលុចស៊ីសLexus RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ AJ.1339 បើកបរដោយ
ឈ្មោះជា សុភក្រ័ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅ ផ្ទះ១៣៥ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរបញ្រ្ចាសទិសគ្នា ស្របពេលនោះមានរថយន្ត ០១គ្រឿងទៀត ម៉ាកហ៊ីយ៉ិនដាយ(ប្រភេទបែន)ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D.1489រត់ពីក្រោយរថយន្តបែនអ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ(ចុះរត់គេចខ្លួនបាត់) លុះមកដល់ចំណុចកើតហេតុខាងលើបានគេចហើយក៏ផ្ទេកខ្លួនក្រឡាប់ដោយខ្លួនឯងតែម្ដង(ព្រោះបាត់ម្ចាស់ការ)បេីកបរដោយល្មេីសច្បាប់ចរាចរណ៍ មិនចេះអាធ្យាស្រ័យ មិនគោរពសិទ្ធិអត្ថិភាព គឺបណ្ដាលឲ្យគ្រោះថ្នាក់យ៉ាងនេះ
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្តាលឲ្យអ្នកបើករថយន្តលុចស៊ីសរងរបួសធ្ងន់និងបានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពថ្នល់ទទឹង ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង រីឯរថយន្តបែនដឹកដីទាំង ២គ្រឿង ខូចខាតដូចគ្នា បច្ចុប្បន្នមធ្យោបាយបង្ក (រថយន្តបែន) រថយន្តសរុបទាំង ៣គ្រឿងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង បណ្ដោះអាសន្នដេីម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញការិយាល័យចរាចរណ៍ខេត្ដ ចាត់ការតាមនីតិវិធីច្បាប់៕