ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវលេខ៦៩៣ ចំនួន១៨៤នាក់ ទៅសាធារណរដ្ឋលីបង់

132

ភ្នំពេញ៖កម្ពុជាបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវលេខ៦៩៣ ចំនួន១៨៤នាក់ ចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ក្នុងបំណងស្វែងរកសន្តិភាពសំរាប់ប្រទេស ខាងលើនេះ។
ជាក់ស្ដែងពិធីជូនដំណើរ កងកម្លាំងវិស្វកម្មនៅរាត្រីថ្ងៃទី២៧ ខែមករា នេះនៅអាកាសយានដ្ឋានអន្តេរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ក្នុងពិធីនោះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបាន ថ្លែងថា “នេះជាលើកទី៤០ហើយដែលកម្ពុជាបញ្ជូនកម្លាំង ទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងជាលើកទី៩ ចូលរួមបេសកកម្មនៅសាធារណៈរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ។
គួររំលឹកថា៖កម្លាំងមួកខៀវកម្ពុជា ចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរកម្លាំងចាស់ ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករានេះដែរ ដែលពួកគេនឹងមកដល់មាតុភូមិវិញនៅថ្ងៃទី២៩ ខែមករា នេះ”៕

អត្ថបទដែលជាប់ទាក់ទង