ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងទី៣របស់សហរដ្ឋអាមេរិកចងសម្ពន្ធ័មេត្រីភាព ជាមួយរាជធានីភ្នំពេញ

90

​ប្រតិភូទីក្រុងឡងប៊ិច រដ្ឋកាលីហ្វរ័សហរដ្ឋអាមេរិក ដឹកនាំដោយលោក បណ្ឌិតRobert Garcia បានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញដើម្បីចូលរួមចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងឡងប៊ិចនាព្រឹកថ្ងៃទី២៨មករា។នេះជាទីក្រុង ទី៣ហើយរបស់សហរដ្ឋអាមេរិកដែលបានចងសម្ពន្ធ័មេត្រីភាពជាមួយរាជធានីភ្នំ ពេញគឺទីក្រុងឡូវ៉េល,ទីក្រុងក្លេវេលេន និងទីក្រុងឡងប៊ិចដែលបានចុះហេត្ថលេខានាពេលនេះ។
​ជាមួយនឹងការលើកឡើងពីស្ថានភាព និងការវិវត្តន៏រីកចំរើនរបស់រាជធានី ភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា៖ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីយើងឃើញថា៖កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា. សហរដ្ឋអាមេរិចកាន់តែមានភាពស្និតស្នាល និងទូលំទូលាយ ជាពិសេសបន្ទាប់ ពីវត្តមានរបស់លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីទី៤៤នៃសហរដ្ឋអាមេរិចមកកាន់ ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១២កន្លងទៅ និងវត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលថ្មីៗនេះលើទឹកដីអាមេរិកកាលពីថ្ងៃទី ២៩កញ្ញា ២០១៨កន្លងទៅ។លើសពីនេះ ទំហ៊ំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំង២មានអត្រាកំណើនពី៣.១៧៣លានដុល្លាក្នុងឆ្នាំ២០១៦រហូតដល់ ៤ពាន់លានដុល្លា។ទន្ទឹមនឹងនេះ ការវិនិយោគផ្ទាល់របស់សហរដ្ឋអាមេរិកដែលជាទីក្រុងកំពង់ផែធំទី២របស់សហរដ្ឋអាមេរិកមកកម្ពុជា គឺកើនឡើងពី១១៧ដល់១៥១លាន$ឆ្នាំ២០១៧តាមរយះវត្តមានក្រុមហ៊ុន
ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកនៅកម្ពុជា។ក្នុងនាមទីក្រុងឡងប៊ិច លោកបណ្ឌិតRobert Garcia បានបង្ហាញក្តីរីករាយដែលបានចងសម្ពន្ធ័មេត្រីភាពជាមួយរាជធានីភ្នំពេញ។លោកថា៖ឡងប៊ិច រដ្ឋកាលីហ្វរ័ញ៉ាជាទីក្រុងដែលមានប្រជាពលរដ្ឋ ខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរិក និងបានបង្កើតទីក្រុងកម្ពុជាដំបូងគេ នៅសហរដ្ឋអាមេរិក(Cambodia Town) ហើយលោកក៏មានបំណងប្រែក្លាយទីក្រុង ឡងប៊ិចជាទីក្រុងវប្បធម៌ ជាពិសេសវប្បធម៏ខ្មែរដែលអាចប្រាប់ទៅដល់ពិភពលោកអោយស្គាល់ពីប្រពៃណីវប្បធម៌ខ្មែរ។ហត្ថលេខីក្នុងពិធីចុះហត្ថលេខាខាង លើនេះគឺលោកឃួង ស្រេង និងលោកបណ្ឌិតRobert Garciaលើអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការចងសម្ពន្ធ័មេត្រីភាពរវាងទីក្រុងទាំង២រាជធានីភ្នំពេញ និងទីក្រុងឡងប៊ិចលើខ្លឹមសារ៦ចំណុចពាក់ពន្ធ័នឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងទីក្រុងទាំង២ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង