ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនប្រជាកសិករ ជាង​១០០​គ្រួសារ ដាំបន្លែធម្មជាតិបានជិត ១៥០០តោន បានចរាចរនៅលើទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយបន្លែពីប្រទេស

173

ភ្នំពេញ៖ ​បងប្អូនប្រជាកសិករ​១៦២​គ្រួសារ ក្នុងស្រុក​អង្គរធំ ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប អាច​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​បាន​ចំនួន ១៤៣២​តោន ក្នុង​មួយឆ្នាំៗ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ការ​ដាំដុះ​បន្លែ​សុវត្ថិភាព​របស់​កសិក​រទាំង​នោះ គឺមាន​ទាំង​ខ្នាតតូច និង​ខ្នាត​ធំ ដោយ​អនុវត្តន៍​តាម​បច្ចេកទេស​កសិកម្ម​ល្អ​។
លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​បញ្ជាក់ឲ្យដឹងថា៖ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ ប្រជាកសិករ​ក្នុងស្រុក​ទាំងបី​ខាងលើ​ដែល​ស្ថិតក្នុង​គម្រោង​របស់​ម​ន្ទីរ​ខេត្ត បាន​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ចំនួន​៣៦​មុខ នៅលើ​ផ្ទៃដី​ប្រមាណ​២២០​ហិកតា​។ បរិមាណ​បន្លែ​សុវត្ថិភាព​ក្នុង​គម្រោង​នេះ បាន​ចូលរួមចំណែក​១៥​ភាគរយ នៃ​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ទូទាំង​ខេត្ត ហើយ​ផលដំណាំ​ដែល​កសិករ​ប្រមូលបាន​អាជីវករ​លក់ដុំ លក់រាយ ទាក់ទង​ទិញ​ផ្ទាល់​ពី​ម្ចាស់​ចម្ការ និង​យកទៅលក់​នៅតាម​បណ្តា​នានា រួមមាន​ផ្សារ​សាមគ្គី​,​ផ្សារ​ដំ​ដែក​,​ផ្សារ​រលួស​,​ផ្សារ​អង្គ្រង​,​ផ្សារ​ដើម​ក្រឡាញ់​,​ផ្សារ​ចាស់​,​ផ្សារ​ស្រះស្រង់​,​ផ្សារ​ព្រះ​ដាក់​ខេត្តសៀមរាប និង​ផ្សារ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ជាដើម​។ លោក ទា គឹម​សុទ្ធ អះអាង​បន្ថែម​ដូច្នេះ​៖«​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដុះ​ទូទាំង​ខេត្ត អាច​ផ្គត់ផ្គង់​តម្រូវការ​នៅ​ទូទាំង​ខេត្ត ពិសេស​នៅតាមសណ្ឋា គារ​ ធំៗ និង​ផ្សារ​ទំនើប​បាន​៦០​ទៅ​៧០​ភាគរយ ជាមួយ​តម្លៃ​ល្អប្រសើរ​»​។​
​តាមរយៈ​ការដាំ​បន្លែ​សុវត្ថិភាព ខេត្តសៀមរាប​បាន​កាត់​បន្ថយ​ការនាំ​ចូល​បន្លែ​ច្រើន​ពី​ប្រទេសជិតខាង ដែល​ភាគច្រើន​ជា​បន្លែ​មើម ដូចជា​ការ៉ុត ដំ​ឡូ​វ​បារាំង​ជាដើម​។ លើសពីនេះ វា​បាន​បង្កើន​ប្រាក់ចំណូល​បន្ថែម​ទៅដល់​ប្រជាកសិករ​ក្នុង​ខេត្ត​,​បង្កើន​សុខុមាលភាព​សា​ធារ​ជន​ទូទៅ និង​កាត់បន្ថយ​អ្នក​ចំណាកស្រុក​ផងដែរ​។ នេះ​បើតាម​លោក ទា គឹម​សុទ្ធ​៕

អត្ថបទដែលជាប់ទាក់ទង