ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារបាននិងកំពុងជួលជុល ថែទាំផ្លូវក្រាលកៅស៊ូ​ DBST​ លេីកំណាត់ផ្លូវជាតិលេខ​ ៩៥​ ប្រវែង​ជាង៣០០០ម៉ែត្រ

420

ព្រះវិហារ ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោកសំ លាងទ្រីជាប្រធានបាននិងកំពុងធ្វើសកម្មភាពជួលជុល ថែទាំផ្លូវក្រាលគ្រួសក្រហមនិងផ្លូវកៅស៊ូយ៉ាងសកម្មនៅទូទាំងខេត្ត ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋបានស្រួល ។

   ជាក់ស្តែងនៅពេលនេះ តាមការចង្អុលណែនាំពីលោកទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននិងលោកអ៊ុន ចាន់ដា អភិបាលព្រះវិហារ  ក្រុមការងារជួសជុលផ្លូវនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងជួលជុល ថែទាំផ្លូវក្រាលកៅស៊ូ​ DBST​ លេីកំណាត់ផ្លូវជាតិលេខ​ ៩៥​ ប្រវែង​ជាង៣០០០ម៉ែត្រ។

   លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា​ នៅថ្ងៃទី ២៨ មករា២០១៩ ក្រុមការងារបាននឹងកំពុងជួសជុលផ្លូវក្រាលកៅស៊ូ​ DBST​ លេីកំណាត់ផ្លូវជាតិលេខ​ ៩៥ ប្រវែង​ ៣៣០០ម៉ែត្រ ពី​គីឡូម៉ែត្រលេខ៣៣+៧០០ ដល់​គីឡូម៉ែត្រ៧០០+០០​ ស្ថិត​ក្នុង​ស្រុក​ជ័យសែន​ ខេត្តព្រះវិហារ​​ ព្រមទាំងដាក់លូកាត់ទទឹងថ្នល់ចំនួន​ ០២កន្លែងផងដែរ ដែល​អនុវត្ត​ដោយ​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​វិហារ​។

    លោកសំ លាងទ្រី បានអោយដឹងទៀតថា ចំពោះការជួលជុល ថែទាំផ្លូវនេះ ក្រុមការងាររបស់មន្ទីរបានចែកចេញជាច្រើនក្រុមធ្វើសកម្មភាពរាល់ថ្ងៃ មិនថា ផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលគ្រោះក្រហមនោះទេ។

លោក សំ លាងទ្រី ជារឿយៗតែងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមហាជនទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរខេត្តព្រះវិហារក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ពោលគឺវបើមានចំណុចណាមានភាពអសកម្មសូមជួយចូលរួមផ្តល់ព័ត៌មានដើម្បីស្ថាបនា ។ ដោយឡែកពាក់ព័ន្ធនៅតំបន់ណាដែលមានផ្លូវ ស្ពាន ខូចខាតយោងតាមការណែនាំ ពីលោកស៊ុន ចាន់ថុលទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន គឺសូមផ្តល់ព័ត៌មានមកក្រុមការងារ ដោយប្រាប់ពីភូមិសាស្រ្តច្បាស់លាស់ក្រុមការងារនឹងចុះទៅអនុវត្តការងារនោះភ្លាមៗតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង