ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្រុសបង្កើតកាប់ ប្អូនប្រុសមួយកាំបិតខ្វែវចំ កញ្ចឹងកបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម

119

ខេត្តស្វាយរៀង៖ បងប្រុស ទាញកាំបិតខ្វែវ កាប់ប្អូនបង្កើតស្លាប់ ​ក្នុង​ថ្លុកឈាម ដោយសារខឹងប្អូនមកលេងផ្ទះមិនដែលសល់ លុយ មានតែទារលុយអ្នកផ្ទះទៅវិញ។ ករណីឃាតកម្មនេះនៅភូមិ​ព្រៃរ​ការ ឃុំ​ដូន​សរ​ ស្រុក​ស្វាយជ្រំ កាលពីថ្ងៃទី២៧មករា ។

សពមានឈ្មោះលី សារឿន ភេទប្រុសអាយុ២៧ឆ្នាំ ចំណែកជនបង្កឈ្មោះ លី សារ៉ត ភេទប្រុសអាយុ៣១ឆ្នាំ(មានសតិមិនល្អ)ត្រូវជាបង។ អ្នកទាំង២រស់នៅភូមិកើតហេតុ ។
តាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះសព្វថ្ងៃមានប្រពន្ធ ហើយមានកូនមួយទៅរកស៊ីនៅរាជធានីភ្នំពេញ យូរៗក៏មកលេងផ្ទះម្តង ហើយទាំង២នាក់បងប្អូននេះ ក៏ពុំសូវត្រូវគ្នាទេ ដោយសារពេលជនរងគ្រោះ មកលេងផ្ទះម្តងៗ ពុំដែលសល់ លុយសល់កាក់ ឱ្យអ្នកផ្ទះនោះឡើយ នៅពេលត្រឡប់ទៅវិញ តែងតែសុំលុយម្តាយ ឪពុក ត្រឡប់ទៅវិញ។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាឡើងស្រវឹងហើយក៏ចាប់ផ្តើមមានទំនាស់ ជាមួយជនរងគ្រោះ ដោយនិយាយថា ទៅរកស៊ីនៅភ្នំពេញ យូរហើយមិនដែលឃើញសល់លុយសោះ អ៊ីចឹងនៅ ពេលមកលេងផ្ទះម្តងៗសុំលុយ២ម៉ឺនរៀលទៅវិញទៀត ហើយអ្នកទាំង២ក៏មានជំលោះកាន់តែខ្លាំងឡើង រហូតដល់ទ្រាំមិនបាន ជនសង្ស័យជាបងក៏បានទៅយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះជាប្អូនបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តងទៅ។

ជនសង្ស័យបានរត់គេចខ្លួន មកដល់ផ្លូវលេខ៣១៥ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាល របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំធ្វើការ ឃាត់ខ្លួនជាបណ្តោះអាសន្នយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីធ្វើការកសាងសំណុំរឿងចាត់ការបន្ត ទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង