អ្នកមានជីវភាពខ្វះខាតចំនួន ៥៤ គ្រួសារ រស់នៅក្នុងសង្កាត់វាលវង់ បានទទួលអំណោយ កាកសបាទក្រហមកម្ពុជា
ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៨ លោក លីម សុភា ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌ ៧មករា បានដឹកនាំ លោក លោកស្រី អភិ បាលរងខណ្ឌ មន្រ្តីអនុសាខាខណ្ឌកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា លោកចៅសង្កាត់ មេភូមិ បានចុះ ចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា និងអ្នកមានជីវភាពខ្វះខាតចំនួន ៥៤ គ្រួសារ រស់នៅក្នុងសង្កាត់វាលវង់ ។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖អំណោយ ដែល លោកអភិបាលខណ្ឌបានផ្ដល់ជូនគ្រួសារខាងលើ ក្នុងមួយគ្រួសារ ទទួលបាន ៖ អង្ករ ៣០ គ.ក, ទឹកត្រី ១យួរ , ទឹកស៊ីអីវ ០១ យួរ និងថវិកា ២ម៉ឺនរៀល ។
ក្នុងនោះលោកអភិបាលខណ្ឌ៧មករា បានជម្រាបប្រជាពលរដ្ឋថា៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុកនិងការលំបាលខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋជានិច្ចហើយតែងបានណែនាំដល់មន្ត្រីមូលដ្ឋានឱ្យតាមដាននោងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋជាប្រចាំថែមទៀតផង៕