ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែផ្ទះជួល ទើបលក់ដីបានលុយច្រើនចង់ប្លែកមាត់បង្កាត់ភ្លើងស្នេហ៍ក្នុងបន្ទប់ត្រូវ៣កាំបិទ តុលាការផ្ដន្ទាទោសជនជាបចោទដាក់ពន្ធនាគារ១ឆ្នាំ

121

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩មករា ឆ្នាំ២០១៩នេះ បានសម្រចប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរស ស្ត្រី៣នាក់ដាក់ពន្ធនាគារ២ឆ្នាំនិង៦ខែ តែអនុវត្តទ័ណ្ឌកម្មទោសក្នុងពន្ធនាគារ១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទហឹង្សារដោយចេតនាមានស្ថានទំងន់ទោសតាមមាត្រា២១៨នៃក្រមព្រហ្មទ័ណ្ឌ ។

     ជនជាប់ចោទទី១ឈ្មោះ មាន ឆយី ហៅ ស៊ិន ចរិយា ហៅ កាទ្រីត ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ ម៉ាស្សា ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៧ និងមាត្រា ២១៨នៃក្រមព្រហ្មទណ្ឌ ។

     ជនជាប់ចោទទី២ឈ្មោះ ណុប ចំណាប់ ហៅ ស្វិត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (ប្តី) និងទី៣ឈ្មោះ សោម ធី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ មេផ្ទះ ពីបទ លក់ដូរមនុស្សដោយមានគោលដៅ យោងតាមមាត្រា ១៥ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

     សវនាការរឿងក្ដីនេះបានធ្វើឡើងកាលពីថ្ងៃទី ២១មករា ឆ្នាំ២០១៩ដោយចៅក្រមឈ្មោះសេង លាង ។

     សូមជម្រាបជូនថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះ ឈ្មោះ ប៊ី សុខគង់ ហៅ នៅ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ថៅកែផ្ទះជួល (ទើបលក់ដីបានលុយច្រើន) បានពឹងឲ្យជនជាប់ចោទឈ្មោះ ណុប ចំណាប់ និងឈ្មោះ សោម ធី ជួយរកស្រីដេកជាមួយ ដោយសន្យាថា នឹងឲ្យលុយ២៥០ដុល្លារទិញ ម៉ូតូ ១ជិះ ឲ្យរកស្រីស្អាតបាន ចំណែកសេវាស្រីស្អាត ទុកលោកថៅកែជាអ្នកចាត់ចែងផ្ទាល់។

      បន្ទាប់មកឈ្មោះ សោម ធី ក៏ទាក់ទងហៅជនជាប់ចោទឈ្មោះ មាន ឆយី ហៅ ស៊ិន ចរិយា ហៅ កាទ្រីត ឲ្យទៅដេកជាមួយលោកថៅកែ ឈ្មោះ ប៊ី សុខគង់ តាមសំណូមពរ។

        នៅក្នុងសវនាការ ឈ្មោះ មាន ឆយី ហៅ ស៊ិន ចរិយា ហៅ កាទ្រីត បដិសេធថាខ្លួន មិនបានទៅលក់ខ្លួនទេ គឺគ្រាន់តែទៅផឹកស៊ី ជាមួយលោកថៅកែ នៅក្នុងបន្ទប់ដេកតែប៉ុណ្ណោះ ហើយក៏អត់បានលុយដែរ ដោយនៅយប់កើតហេតុ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ លោកថៅកែ បានឲ្យលុយទៅឈ្មោះ សោម ធី និងប្តីឈ្មោះ ស្វិត ទៅទិញ គ្រឿងសមុទ្រ និងស្រាបៀរ ផឹកស៊ីនៅក្នុងបន្ទប់ នៅភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

      លោកថៅកែ ក៏បានទិញគ្រឿងញៀន មកជក់ ជុំគ្នាថែមទៀតផង លុះយប់ជ្រៅបន្តិច ឈ្មោះ សោម ធី និងឈ្មោះស្វិត បានចេញពីបន្ទប់ ទុកឱកាសឲ្យលោកថៅកែ បង្កាត់ភ្លើងស្នេហ៍ជាមួយនាងឆយី ។

        ប៉ុន្តែដោយសារតែ នាងមិនព្រមរួមភេទជាមួយលោកថៅកែ ធ្វើឲ្យលោកថៅកែ ខឹងក៏កើតជារឿងហិង្សាតែម្តងទៅ ដោយនាងចាក់លោកថៅកែ បាន ៣កាំបិត ចំណែកលោកថៅកែ បានចាប់នាងបោកក្បាលនឹងឥដ្ឋការ៉ូ បែកឈាមពេញខ្លួន។ 

        ចំណែកជនជាប់ចោទឈ្មោះ សោម ធី និងឈ្មោះ ណុប ចំណាប់ ហៅស្វិត បានសារភាពថា ថៅកែ ប៊ី សុខគង់ ហៅ នៅ ជាម្ចាស់ផ្ទះជួលរបស់ពួកគេ ហើយលោកថៅកែ ចង់បានស្រីដេក ទើបពួកគេ ហៅឈ្មោះ ឆយី ឲ្យដេកជាមួយ ព្រោះ នាង ឆយី ធ្លាប់រកស៊ីដេកជាមួយភ្ញៀវ កាលពីនៅធ្វើការក្នុងហាងម៉ាស្សា យីហោ ១៦៨ ក្នុងភូមិព្រៃទា ជាមួយឈ្មោះ សោម ធី។ 

      បន្ទាប់ពីទាក់ទង ឈ្មោះ ឆយី ឲ្យលោកថៅកែ ពួកគេ បានលុយចាយ ១០០ដុល្លារ និងម៉ូតូ វីវ៉ា មួយគ្រឿង តម្លៃ ២៥០ដុល្លារ ចំណែក ឈ្មោះ ឆយី បានលុយ ១០០ដុល្លារ និងទូរស័ព្ទ iPhone 5 មួយគ្រឿង។

       គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ក្រុុមជនជាប់ចោទ ទាំង ៣នាក់ខាងលើ ភ្លាមៗ ក្រោយពី ឈ្មោះ ឆយី បើកឆាកប្រយុទ្ធគ្នា ជាមួយលោក ថៅកែ នៅ រងរបួស ទាំងសងខាង ហើយត្រូវលោកថៅកែ នៅ ហៅអ្នកជិតខាងឲ្យជួយ។ 

      នៅក្នុងឆាកប្រយុទ្ធនោះ លោកថៅកែ ប៊ី សុខគង់ ហៅ នៅ ត្រូវឈ្មោះ ឆយី ចាក់ត្រូវ ៣កាំបិត រងរបួសធ្ងន់ ៕ 

អត្ថបទដែលជាប់ទាក់ទង