ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមព្រានព្រៃ បាញ់ប្រហារ មកលើមន្រ្តីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃ ស្រែពក បង្កឲ្យ រងរបួសម្នាក់

118

ក្រុមមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ ស្រែពកចំនួន១នាក់ ត្រូវបានខ្មាន់កាំភ្លើង ដែលគេសង្ស័យថា ជាក្រុមកាប់ឈើ និងបាញ់សត្វព្រៃ បានបាញ់ប្រហារយ៉ាងចាស់ដៃ ពេលដែលកម្លាំងចម្រុះកំពុងល្បាតព្រៃ និងបានឃាត់ខ្លួនបុរសម្នាក់សង្ស័យដឹកសត្វព្រៃខុសច្បាប់ ក៏មានការបាញ់ស្រោចមកតែម្ដង បានធ្វើឲ្យមន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ មករា ២០១៩ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។

ជនរងគ្រោះមានឈ្មោះ ចេងចន្ធី កំពុងស្ថិតនៅក្នុងការសង្គ្រោះ នៅមន្ទីរពេទ្យ ដែលជនដៃដល់ បានបាញ់ត្រូវចំភ្លៅ។

មន្រ្តីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក បានបង្ហើបថា ខណៈដែល ក្រុមការងារ កំពុងតែល្បាត ស្វែងរក បទល្មើសនានា ដែលកើតមាន នៅចំណុច ភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរីក៏បានពើបប្រទះ និងក្រុមព្រានព្រៃ ដែលកំពុងតែ ធ្វើការបរបាញ់សត្វព្រៃ ហើយពេលនោះ ក្រុមព្រានព្រៃ បានធ្វើការបាញ់រះ មកលើក្រុមសមត្ថកិច្ច បរិស្ថានបង្ករ អោយលោកចេងចន្ធី របួសចំភ្លៅតែម្តង រួចពួកជនដៃដល់បានរត់ចូលព្រៃជ្រៅបាត់។

លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីនេះបានកើតឡើងគ្រាដែលក្រុមមន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងនគរបាល យោធា និងមន្ត្រីការពារសត្វព្រៃ សរុបមានគ្នាមានគ្នា៦នាក់ បានចេញល្បាតតាំងពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក លុះដល់ចំណុចអូររ៉ូវេ ក៏ប្រទះឃើញជំរុំមួយកន្លែង ប៉ុន្នប៉ុន្តែមិនឃើញ ស្សស្នាក់នៅទេ ដោយមានការសង្ស័យក្រុមមន្ត្រីជំនាញបានពង្រាយគ្នាចាំឃ្លាំមើលត្រង់ទីតាំងនោះ រហូតដល់វេលាទៀបភ្លឺថ្ងៃទី២៩ ស្រាប់តែឃើញម៉ូតូ១គ្រឿងជិះសំដៅមកជំរុំមួយនេះ និងដឹកប៉ាវមួយ ដែលសង្ស័យមានលាក់ទុកសត្វព្រៃក្នុងនោះ ឃើញដូច្នោះក្រុមមន្ត្រីបានចេញមកឃាត់ម៉ូតូខាងលើ ប៉ុន្តែមិនទាន់បានឃាត់ផង ក៏មានស្នូកាំភ្លើងបាញ់ស្រោចពីលើមាត់ច្រាំងអូររ៉ូវេ សន្ធប់មកក្រុមមន្ត្រីឧទ្យានុរក្ស នឹងមានការបាញ់តបតគ្នាមួយប្រ៉ាវបានបណ្ដាលឲ្យឧទ្យានុរក្សម្នាក់រងរបួសចំភ្លៅធ្លាយមកគូទ ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តថា ក្រោយបាញ់តទល់គ្នាមួយប្រ៉ាវរួចមក ក្រុមខ្មាំន់កាំភ្លើងនិងកម្លាំងចម្រុះបានដកថយរៀងខ្លួន និងបានជម្លៀសមន្ត្រីដែលរងរបួសមកទីតាំងផ្សេង ប៉ុន្តែរំលងបន្តិចប្រហែលម៉ោង៥ទៀបភ្លឺ ខ្មាន់កាំភ្លើងទាំងនោះបានលបមកជំរុំរបស់មន្ត្រីជំនាញស្នាក់នៅម្ដងទៀត និងបានបាញ់រះមកលើម៉ូតូ០១គ្រឿងបណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនធ្វើឲ្យក្រុមមន្ត្រីឧទ្យានុរក្សរងរបួសថែមទៀតនោះទេនៅក្នុងហេតុការណ៍បាញ់លើកទី២នេះ ។
លោក កែវ សុភក៌ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចេង ចាន់ធី ជាមន្ត្រីឧទ្យានុក្សប្រចាំដែនជម្រកសត្វព្រៃស្រែពកហើយមកទល់ពេលនេះ មន្ត្រីដែលរងរបួសបានរួចផុតជីវិតហើយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានប្រាប់ដែរថា ករណីនេះលោកបាននិងកំពុងបញ្ជាកម្លាំងជាច្រើននាក់ទៅតំបន់ខាងលើ ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសទាំងនោះឲ្យខាងតែបាន ។

លោកឧត្តមសេនីយ៍ត្រី សូសុវណ្ណ ស្នងការរង នគរបាល កណ្ដាលយុត្តិធម៌ បានឲ្យដឹង នៅរសៀលថ្ងៃទី២៩ខែមករានេះ ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជា ទៅតាមបណ្ដាមន្ត្រីក្រោមឱវាទ ធ្វើការចុះស្រាវជ្រាវយ៉ាងលម្អិត ដើម្បីឈានទៅចាប់ ជនដៃដល់ យកមក ធ្វើការផ្តន្ទាទោស៕

អត្ថបទដែលជាប់ទាក់ទង