ជាងផ្សារដែកម្នាក់ ខ្សែភ្លើងឆក់ស្លាប់ នៅកៀនស្វាយ
កណ្ដាល៖ ក្រុមសមត្ថប៉ូលិស ប៉ុស្តិនគរបាល រដ្ឋបាលគគីរ ស្រុកកៀនស្វាយ បានអោយដឹងថា ដោយស្ដីពីករណី ឆក់ខ្សែភ្លើងស្លាប់
កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
សពឈ្មោះ យស សុវណ្ណ ហៅ យក្ស អាយុ ៤៥ មានទីលំនៅ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ ឈ្មោះ យស សុវណ្ណ (យក្ស)ភេទប្រុស អាយុ ៤៥ឆ្នាំ(ខ្មែរ) មុខរបរ កម្មករ មានទីលំនៅ ភូមិ ឃុំកើតហេតុ និងជាងសំណង់ពីរនាក់ទៀត បានមកធ្វើសាងសង់ផ្ទះអោយគេ នៅមុខវត្តកោះ ដោយជាងសំណង់ពីរនាក់ធ្វើនៅក្រោយផ្ទះ ចំនែកជនរងគ្រោះ ឈ្មោះ យស សុវណ្ណ ហៅ យក្ស បានអង្គុយកាត់សង័្កសី នៅមុខផ្ទះ ពេលកំពុងកាត់សង្ក័សី មិនបានប្រយ័ត្នមើលខ្សែភ្លើង នៅខាងក្រោមសង្ក័សី ក៏កាត់ប៉ះខ្សែភ្លើងឆក់ចំដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ បណ្តាលអោយស្លាប់ភ្លាមៗ តែម្តង ហើយក៍បានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលគគីរ ។
ក្រោយទទួលបាន ពត៌មានកំលាំងប៉ុស្តិ៍ សហការជាមួយ កំលាំងជំនាញកោសល្យវិច័យស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ៖សាកសពមានស្លាកស្នាមរលាក ដោយខ្សែភ្លើង ចំនួន០២កន្លែង គឺដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ ។
ការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយ សារឆក់ខ្សែភ្លើង រួចបានប្រគល់សពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕