ជប៉ុន ឡើងទៅវគ្គ១៦ក្រុមនៃ World Cup 2018 ទោះចាញ់ប៉ូឡូញ ១-០
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជប៉ុន ចាញ់ក្រុមប៉ូឡូញ ១-០ បានឡើងទៅវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ មួយគ្រាប់របស់ក្រុមប៉ូឡូញ ធ្វើឡើងដោយកីឡាករ Jan Bednarek ខ្សែការពារលេខ៥ ក្នុងនាទីទី៥៩ ដែលជានេះជាជម្នះរបស់ក្រុមប៉ូឡូញ លើក្រុមជប៉ុនតែម្តង ។ ទោះក្រុមជប៉ុនចាញ់ ក៏ពិតមែន ប៉ុន្តែបានឡើងទៅវគ្គបន្តទៀត។