ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកដី និងរថភ្លើង បុកគ្នា

273


បន្ទាយមានជ័យ៖ ឡានដឹកដី បានបើកបុកគ្នាជាមួយ រថភ្លើងបាត់ដំបង-សិរីសោភ័ណ កាលពីម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លើផ្លូវដែកនៅភូមិភ្នំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ករណីគ្រោះថ្នាក់ចរាចរកើតឡើង រវាងរថភ្លើង និងរថយន្តដឹកធុនធំ បុកគ្នានេះ គឺរថយន្តបុករថភ្លើង ខណៈរថភ្លើងរថក្នុងទិសដៅពីជើងទៅត្បួង ហើយរថយន្តធំ ឆ្លងកាត់ពីលិចទៅកើតដឹកដី។
ហេតុការណ៍នោះ បណ្តាល​ឱ្យខូច​ខាត​ធ្ងន់ទាំ​ង​សង​ខាង ​ដោយ​រថភ្លើ​ងខ្ទេច​ក្បាល​មួយចំហៀង ​។ ឯ​រថ​យន្តក្រឡាប់បះជើង​ធ្លាក់​នៅអមផ្លូវ​ដែក​។
មូល​ហេតុ​នៃគ្រោះ​ថ្នាក់ចរាចរ​នេះ ម​កពី​រថយន្តធំ​ឆ្លង​កាត់​ផ្លូវ​រថ​ភ្លើង ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះរ​ថភ្លើង​រត់លើ​ផ្លូវ​ដែក ​គ្មាន​លទ្ធ​ភាព​គេច​ពី​ឧបសគ្គ​ឡើយ​។
រថយន្តធុនធំនោះម៉ាកCNHTC ពណ៌ឈាមជ្រូក ផលិតនៅប្រទេសចិន ស្លាកលេខក្រុមហ៊ុនAT 3-0798 ។
ករណីនេះ ភាគីក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ និងភាគីក្រុមហ៊ុនចិនដែលស៊ីឈ្នួលដឹកដី និងថ្មសម្រាប់កម្រោងសំណង់ លើកកម្ពស់អភិវឌ្ឍន៍ផ្លូវជាតិលេខ៥ បានទាក់ទង់គ្នាដើម្បីដោះស្រាយ៕


អត្ថបទដែលជាប់ទាក់ទង