ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធា២នាក់ផឹកសុីទាស់សម្តី អាងកាំភ្លើងបាញ់គ្នា ,ម្នាក់រត់ចោលស្រុក ម្នាក់ដេកពេទ្យ

88

ក្រចេះ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើង ដោយមន្រ្តីយោធាផឹកស៊ីជាមួយគ្នា កើតរឿងទាស់សម្ដីគ្នា ឈានដល់ការបាញ់ប្រហារ បណ្ដាលឲ្យមន្រ្តីយោធាម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះកាលពីវេលាម៉ោង៤ និង១៥ នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំនុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ សៀង សុណាត ជាមន្រ្តីយោធាសឹករងស្រុកសំបូរ បានបាញ់១គ្រាប់ ត្រូវជនរងគ្រោះឈ្មោះសាន សាមន ភេទប្រុស ជាមន្ត្រីយោធា។
បច្ចុប្បន្នជនរងគ្រោះ ត្រូវសមត្ថកិច្ចនាំយកមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯជនបង្កក្រោយបាញ់រងគ្រោះរួច រត់គេចខ្លួនបាត់។ នៅពេលនេះ ជនបង្កជាមន្ត្រីយោធាស្រុកសំបូរ ពេលស្រវឹងក្លាហ៊ានបាញ់បោះ ត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទានទោសតាមច្បាប់ ៕


អត្ថបទដែលជាប់ទាក់ទង