ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចូលច្រៀងខារាអូខេ ផឹកសុី​ជ្រុលខ្វះលុយឲ្យគេប្រេី​ល្បិ​ច ​រករឿងម្ចាស់ហាង​ ទាញកាំបិតផ្គាក់សំឡុតគំរាមម្ចាស់ហាង តែត្រូវ​ឃាត់ខ្លួន​

109

ខេត្តកំពង់ស្ពឺ​ ÷ បុរស០៣នាក់ចូលច្រៀងខារាអូខេ ផឹកសុី​ជ្រុលខ្វះលុយឲ្យគេប្រេី​ល្បិ​ច ​រករឿងម្ចាស់ហាងចង់​គេចវេស​ ទាញកាំបិតផ្គាក់សំឡុតគំរាមម្ចាស់ហាង តែត្រូវ​ម្ចាស់ហាង​ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន​។ កាលពីថ្ងៃពុធ​ ទី៣០​ ខែមករា​ ឆ្នាំ​២​០១៩​ វេលាម៉ោង​ ២​ រំលងអាធ្រាត​ ឈានចូលថ្ងៃទី៣១​ នៅចំណុចភូមិជំនាប់ ឃុំសង្កែសាទប​ស្រុ​កឱរ៉ាល់ ខេត្តកំពង់ស្ពឺ ករណីបង្ករអុកឡុ​កនៅ​ ហាងខារ៉ាអូខេ​ ជនសង្ស័យមានឈ្មោះថា ថៃ ភេ​ទប្រុស​ អាយុ​ ២៣ឆ្នាំ​ ឈ្មោះឡេង វេត ភេទប្រុ​ស អាយុ​ ៣០ឆ្នាំ​ ឈ្មោះយ៉ន មេត្តា ភេទប្រុសអា​យុ​ ២៣ឆ្នាំ ទាំងបីនាក់មានទីលំនៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ មុនពេលកេីតហេតុ​ជ​នសង្ស័យ​បា​នមកផឹកសុីច្រៀងខារ៉ាអូខេ នៅ​ហា​ង រស្មីឱរ៉ាល់ មានម្ចាស់ឈ្មោះញុិប សុដុម ភេ​ទ​ប្រុ​ស អាយុ​ ៣៣ឆ្នាំរស់នៅភូមិឃុំកើតហេតុខាង​លើ អស់ប្រាក់​ ៤២​ មុឺនរៀល ហើយខ្វះលុយឲ្យម្ចាស់ហាង​ក៏ធ្វើសកម្មភាពចង់បណ្ដោះគ្នារត់គេច តែត្រូវម្ចាស់ឃាត់មិន​អោយចេញពីហាងត្រូវតែ​ទូទាត់​ប្រាក់​សិន​ ពេលនោះជនសង្ស័យទាំងបី​នា​ក់ស្រែកឡូឡា​នឹងបានទាញកាំបិតផ្គាក់ចេញពី​ម៉ូ​តូ​ បង្កការអុកឡុក​កាប់តុនិងជញ្ជាំងគំរាមម្ចាស់ហា​ងទៀតផង​ ម្ចាស់ហាងបានរត់មកខាងក្រៅប្ដឹងស​ មត្ថកិច្ច​ជួយអន្ដរាគមន៍​ ។
នគរបាល​បានចុះដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់រួមនិងវត្ថុតាង កាំបិតផ្គាក់​ យកមកអធិការដ្ឋាននគរបាលស្រុកឱ​រ៉ាល់​ ដើម្បីធ្វើការសាកសួរ​ និងចាត់ការតាមនី​តិវិ​ធី៕

អត្ថបទដែលជាប់ទាក់ទង