ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ប្រុងប្រយ័ត្នចំពោះខ្យល់កខ្វក់

141

សេចក្តីជូនដំណឹង÷ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលរស់នៅប្រទេសថៃអោយមានការប្រុងប្រយ័ត្នចំពោះខ្យល់កខ្វក់ដែលគ្របដណ្ដប់ពេញប្រទេសថៃ។
ប្រភព៖ bangkok pos សាលាក្រុង និង​នាយកដ្ឋាន​គ្រប់គ្រង ​ការបំពុល​ថៃ
​ប្រកាស​ទីក្រុង បាងកក ទៅជា «​តំបន់​គ្រប់គ្រង​ការបំពុល​»
ក្រោយពី​ខ្យល់​កខ្វក់​មាន​សភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ​។
​មន្ត្រីបរិស្ថាន​ នៃ​រដ្ឋបាល​ទីក្រុង​បាងកក បាន​និយាយថា៖ ដោយសារតែ​កម្រិត​នៃ​ខ្យល់​កខ្វក់​បាន​កើនឡើង​លើសពី​កម្រិត​សុវត្ថិភាព នៅ​គ្រប់​សង្កាត់​ទាំងអស់​ក្នុង​រាជធានី បាងកក សាលាក្រុង​កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​សម្អាត​ផ្លូវ​សំខាន់ៗ រហូតដល់​គុណភាព​ខ្យល់​មាន​
សភាព​ល្អ​ប្រសើរឡើង​វិញ​។

បើតាមផេកទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ បានឲ្យដឹងថា
សូមជម្រាបជូនបងប្អូនពលករទាំងអស់ នៅក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួន អោយបានជ្រាបថា នៅក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ប្រទេសថៃកំពុងតែទទួលរងនូវបញ្ហាខ្យល់កខ្វក់ លើសពីកំរិតស្តង់ដារ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់សុខភាព ដូច្នេះសូមបងប្អូនដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងតំបន់ដែលមានបញ្ហានេះ មេត្តាប្រុងប្រយ័ត្ន និងការពារតាមការណែនាំរបស់អាជ្ញារធរថៃ គឺត្រូវពាក់ម៉ាក់ការពារប្រភេទN95 នៅពេលដែលធ្វើដំណើរ ឬធ្វើការនៅទីវាល ជាពិសេសបងប្អូនពលករដែលធ្វើការផ្នែកសំណង់។

សូមថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ សម្រាប់បងប្អូនខ្មែរស្នាក់នៅ និងធ្វើការ នៅទីក្រុងបាងកក និងតាមបណ្តាខេត្តរងឥទ្ធិពល។

យោងតាមប្រភពព័ត៌មាន TV5HD1 ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថាអភិបាលក្រុងបាងកក បានចេញសេចក្តីប្រកាសឱ្យសាលា​រៀន​ទាំង​អស់​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំ​វិញ​ ចំនួន​៤៣៧កន្លែង បិទ​ទ្វារផ្អាកការសិក្សាបណ្តោះអាសន្ន ចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារឥទ្ធិពលខ្យល់កខ្វក់ PM2.5 នៅក្នុងតំបន់ទីក្រុងបាងកកមានការកើនឡើងជាលំដាប់ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។

យោង​តាម​ការ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល​ឱ្យដឹង​ថា គុណភាព​ខ្យល់​ក្នុង​ទីក្រុង​បាងកក បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់​ដោយ​មាន​កម្ទេច​ធូលី​ជា​ច្រើន​ដែល​គេ​ស្គាល់​ឈ្មោះ​ថា PM2.5 នៅ​តំបន់​ចំនួន ៤១​ជុំវិញ​ទីក្រុង។ ចំណែក​ឯ​អង្គការ​សុខភាព​ពិភពលោក​ឱ្យដឹង​ដែរ​ថា PM2.5 គឺ​ជា​ភាគ​ល្អិត​នៃ​ធូលី​ដែល​មាន​ទំហំ​តូច​ជាង ២,៥​មីក្រូម៉ែត្រ ហើយ​ត្រូវ​ចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​បំផុត​ដោយ​សារ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត និង​ប៉ះពាល់​សរីរាង្គ​ផ្សេង​ទៀត។

ដូច្នេះ សូមបងប្អូនពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយសារខ្យល់កខ្វក់ PM2.5
មេត្តាថែរក្សាសុខភាពឱ្យបានល្អ និងពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ។
សូមជូនពរបងប្អូនពលករមានសុខភាពល្អ សំណាងល្អគ្រប់ៗគ្នា៕


អត្ថបទដែលជាប់ទាក់ទង