ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លាស់ប្តូរស្នងការនគរបាលខេត្តព្រៃវែង

211

ព្រៃវែង៖ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកុម្ភៈឆ្នាំ២០១៩ លោកជា សុមេធី អភិបាលខេត្តព្រៃវេង និងលោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ បានជាអធិបតី​ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ លោក​ឧត្តមសេនីយ៍ត្រី​ ព្រំ​ សន្ធរ​ ជាស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ ជំនួសលោកឧត្តមសេនីយ៍ទោ​ ស្រេង​ ជា​ ដែលត្រូវចូលនិវត្តន៍​ ។​

ឆ្លៀតក្នុងឱកាសនេះផងដែរ​ លោកជា សុមេធី ថ្លែងកោតសរសើរ​ ចំពោះការអនុវត្តន៍ការងារ​ របស់​លោក​ឧត្តមសេនីយ៍ទោ​ ស្រេង​ ជា​ ស្នងការកន្លងមក​ តែងបានអនុវត្តនូវតួនាទីភារកិច្ច​ បានយ៉ាងខ្ជាប់ខ្ជួនចំពោះបងប្អូនប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់​ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍​ និងក្រមសីលធម៌ វិជ្ជាជីវៈ​ ។ ដោយឡែកលោកអភិបាលខេត្ត ក៏អបអរសាទរ​ ចំពោះ​លោកឧត្តមសេនីយ៍​ត្រី​ ព្រុំ​ សន្ធរ​ ដែលទទួលតំណែងថ្មី​ និងសូមផ្តាំផ្ញើធ្វើយ៉ាងណា ត្រូវបន្តខិតខំយកចិត្តទុកដាក់ អនុវត្តឱ្យបានខ្លាំងក្លាថែមទៀត​ ក្នុងសកម្មភាពចាត់តាំងអនុវ​ត្ត​ គោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព​ ឲ្យរឹងមាំនៅគ្រប់មូលដ្ឋាន​ និងចាត់វិធានការ​ បង្ការ​ បង្ក្រាប​ មុខសញ្ញា​ និងបទល្មើសនានា​ ឲ្យបានទាន់ពេលវេលា​ និងប្រកបដោយប្រសិទ្ធភាពថែមទៀត​ និងសូមរក្សានូវសាមគ្គីភាព​ ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរបំផុត​ ។

អត្ថបទដែលជាប់ទាក់ទង