ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនគួរឲ្យជឿសោះថា”ស្លឹកស្វាយ”មានអត្ថប្រយោជន៍ដ៏ច្រើនដល់ម្លឹង ,អាចការពារកើតជំងឺ ទឹកនោមផ្អែម

159

ភ្នំពេញ៖ ស្វាយ គឺជារុក្ខជាតិហូបផ្លែដែលសម្បូរបំផុតនៅក្នុងប្រទេសកម្ពុជា ហើយមានមនុស្សតិចបំផុតដែលមិនចូលចិត្តទទួលទានផ្លែស្វាយ ។ 
ផ្លែស្វាយ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ព្រោះវា​សម្បូរទៅដោយ​វីតាមីន និង​សារធាតុ​រ៉ែ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ​ឱសថ​ធម្មជាតិ​នៃ​ជំងឺ​ដាច់​សរសៃឈាម​បេះដូង ​បង្កើន​កម្លាំង​រួម​ភេទ បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក នោមផ្អែម។
ក៏ប៉ុន្តែមានមនុស្សមួយចំនួនធំប្រហែលជាមិន បាន ដឹងនោះទេថា ក្រៅពីផ្លែរបស់វាមានអត្ថប្រយោជន៍ជាច្រើន លើសលប់សម្រាប់សុខភាព ហើយស្លឹករបស់វាក៏មានសារៈប្រយោជន៍មិនចាញ់ផ្លែស្វាយប៉ុន្មានដែរ ហើយខាងក្រោមនេះជាវីដេអូដែលបង្ហាញពីជំងឺមួយចំនួនដែលស្លឹកស្វាយអាចជួយព្យាបាល និងទប់ស្កាត់បាន
1. ប្រភពនៃវីតាមីន :ស្លឹកស្វាយ សំបូរទៅដោយវីតាមីនជាច្រើនដែលសរីរាង្គយើងពុំអាចផលិតបាន និងត្រូវការជាចាំបាច់ ដូចជាវីតាមីនអា បេ និងសេ។
2. ដោះស្រាយបញ្ហាប្រព័ន្ធដកដង្ហើម:សម្រាប់បុគ្គលដែលមានបញ្ហាទងសួត ឬ ក៏មាននូវជំងឺហឺត និងជាពិសេសបញ្ហាសម្លេង គប្បីពិសាទឹកចម្រោះពីស្លឹកស្វាយ ហើយលាយជាមួយទឹកឃ្មុំជាប្រចាំ  នោះនឹងអាចជួយសម្រួលនូវបញ្ហាទាំងនេះបាន។

3. ព្យាបាលជំងឺទឹកនោមផ្អែម ស្លឹកស្វាយវាមានផ្ទុកសារធាតុ តានីន និង អេតូស៊ីយ៉ានីន ដែលចូលរួមចំណែកក្នុងការព្យាបាលជំងឺទឹកនោមផ្អែមដំណាក់កាលដំបូង។
4. ការពារការកើតគ្រួសក្នុងតម្រងនោម : ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុដែលមានក្នុងក្នុងស្លឹកស្វាយ អាចជួយព្យាបាលបញ្ហាគ្រួសក្នុងតម្រងនោម។
5. ព្យាបាលនូវការឈឺចាប់ក្នុងត្រចៀក :ការឈឺត្រចៀកស្ទង់ៗគឺជាបញ្ហាមួយដែលរំខានខ្លាំងណាស់ដល់អារម្មណ៍ និងការងារប្រចាំថ្ងៃ។
6. ភ្នាក់ងារសម្អាតមាត់ធ្មេញ :ស្លឹកផ្លែស្វាយ ជាប្រភពដ៏សំខាន់នៃការព្យាបាលជំងឺអញ្ចាញ និងធ្វើឲ្យធ្មេញមានសុខភាពល្អ តាមធម្មជាតិដោយពុំបាច់ប្រើប្រាស់ផលិតផលច្រើនឡើយ។
7. កាត់បន្ថយភាពភ័យខ្លាច :ស្លឹកផ្លែស្វាយ គឺជាថ្នាំធម្មជាតិដែលជួយរំងាប់អារម្មណ៍ភ័យ និងធ្វើឲ្យចិត្តស្ងប់។
8. ព្យាបាលមុខរបួសរលាក :ដើម្បីព្យាបាល ការរលាកស្បែកដោយពុំបន្សល់ស្លាកស្នាម យើងអាចប្រើប្រាស់កម្ទេចស្លឹកស្វាយដែលបុកឲ្យម៉ត់ល្អ យកទៅលាបត្រង់កន្លែងរលាក។
. កាត់បន្ថយនៃហានិភ័យនៃជំងឺលើសឈាម ការផឹកតែលាយស្លឹកស្វាយ អាចជួយព្យាបាលជំងឺលើសឈាម ព្រោះវាជួយកាត់9បន្ថយកម្រិតសំពាធឈាម និងពង្រឹងភាពយឺតរបស់សរសៃឈាម។
10. ប្រភពនៃសារធាតុប្រឆាំងការខូចខាតកោសិកា ស្លឹកផ្លែស្វាយ មានផ្ទុកនូវវីតាមីនសេ ដែលជាផ្នែកងារប្រឆាំងនឹងការខូចខាតកោសិកាពីសារធាតុពុល និង រ៉ាដេកាល់សេរីដែលផលិតដោយកោសិកាយើងខ្លួនផ្ទាល់ដែលអាចបំផ្លាញកោសិកាដទៃទៀតបាន ជាពិសេសសារធាតុរ៉ាដេកាល់នេះអាចប៉ះពាល់ដល់សែននៃកោសិកាដែលអាចបង្កឲ្យមានជំងឺមហារីកនេះឯង៕
ដោយ៖ សារឹទ្ធ

អត្ថបទដែលជាប់ទាក់ទង