ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចសាយ​ ឈុំ​ ចុះសួរសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ​ ដែលជាស្រុកកំណើតរបស់សម្តេច

176


កំពង់ចាម៖ ប្រតិកម្មរហ័សខេត្តកំពង់ចាម បានឲ្យដឹងថា នាព្រឹក​ ថ្ងៃ​ទី១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សម្តេច​វិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរ​ដោយ​ លោក​ គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានចុះសួរសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ​ ដែលជាស្រុកកំណើតរបស់សម្តេចផ្ទាល់​ ដែលស្ថិតនៅក្នុងភូមិទី១០​ ឃុំកោះសូទិន​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​។

ដោយមើលការអភិវឌ្ឍន៍​ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ បានធ្វើស្រុកកំណើតសម្តេចប្រែក្លាយ​ ទៅជាតំបន់មួយមានការវិវត្តន៍លើហេដ្ឋាចរនាសម្ព័ន្ធផ្លូវបេតុងខ្វាត់ខ្វែង​ ប្រព័ន្ធភ្លើង​ សាលារៀន​ មណ្ឌលសុខភាព​ ដើម្បីសម្រួលរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ​ ក្នុងសម័យសុខសន្តិភាពមួយនេះ​ ។ ឆ្លៀតក្នុងឱកាសនោះដែរ​ សម្តេច​វិបុលសេនាភក្តី​ បានអញ្ជើញទស្សនានូវការលក់ដូរ​ ការប្រកបមុខរបរចិញ្ជឹមជីវិតរបស់អ្នកភូមិ​ មានលក្ខណៈធូរធារជាងមុន​​ ដោយមិនស្មានថា ​ស្រុកភូមិរបស់សម្តេច មានការប្លែកពីមួយឆ្នាំទៅមួយឆ្នាំ​ គឺទាំងនេះបានមកពីគោលនយោបាល សុខសន្តិភាព របស់រាជរដ្ឋាភិបាលនាពេលបច្ចប្បន្ននេះ​ ។

សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបាន នឹងកំពុងអភិវឌ្ឍសេដ្ឋកិច្ច របស់ខ្លួន អោយបានរីកចំរើន ជឿនលឿន និងបានកែប្រែជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែសំបូរសប្បាយ ។
សម្ដេចបានបន្តទៀត យើងអាចរំលឹកថយក្រោយវិញកាលពីសម័យប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើអោយប្រទេសជាតិទាំងមូលគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវរងការបំផ្លិចបំផ្លាញ ខ្ទេចខ្ទី គ្មានសល់។ សម្តេចបន្ថែមទៀតថា នៅទីនេះរូបសម្តេចបានធំដឹងក្តីឡើងដោយកាលនោះពិតជាពិបាក រកអ្វីថ្លែងពុំបាន តែពេលនេះកម្ពុជា បច្ចុប្បន្ន កំពុងបោះជំហានទៅមុខ គ្រប់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍ ឡើងវិញ ជាក់ស្តែងផ្លូវ ថ្នល់ សាលារៀន ទីវត្តអារាម ទឹក ប្រព័ន្ធអគ្គិសនី គឺមានស្ទើរគ្រប់ទីកន្លែង។ ដោយឡែក ក្នុងឃុំកោះសូទិន មានផ្លូវបេតុងខ្វាត់ខ្វែង អគ្គិសនី ទឹកស្អាត កំពុងតែបំរើដល់ប្រជាពលរដ្ឋ ។ សម្តេចបាន ផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលកំពុងតែមានស្រាប់នេះ អោយបាននៅស្ថិតស្ថេរ គង់វង្ស ដើម្បីអោយកូនចៅជំនាន់ក្រោយមានឱកាសអភិវឌ្ឍន៍ប្រទេសបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង