ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានប្រតិកម្មចំពោះក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ដែលបំផ្លាញផ្លូវនៅភូមិត្រពាំងច្រាប ឃុំថ្មីស្រុកទឹកឈូ

112

ខេត្តកំពត៖ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតបានបញ្ចេញប្រតិកម្មដែលបង្ហាញពីការក្តៅក្រហាយចំពោះក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់របស់លោកឈួន គឹមពីន ដែលដឹកខ្សាច់ដោយរថយន្តធំៗឆ្លងកាត់ផ្លូវដែលបានសាងសង់រួចបណ្តាលឲ្យផ្លូវនេះទទួលរងការខូចខាត ជាបណ្តើរៗប៉ះពាល់ដល់ផលប្រយោជន៏ និងសុខភាពប្រជាពលរដ្ឋក្នុងតំបន់យ៉ាងខ្លាំង។
​ផ្លូវភូមិត្រពាំងច្រាបជាប្រភេទផ្លូវគ្រួសក្រហម ត្រូវបានសាងសង់និងពង្រីកបន្ថែមមានទទឹង៦ម៉ែត្រ បណ្តោយ២០០០ម៉ែត្រដាក់លូកាត់ទទឹងផ្លូវ២កន្លែងតភ្ជាប់ពីគំរោងផ្លូវអភិវឌ្ឍន៏ឃុំ ត្រូវបានសាងសង់ក្រោយពីអាជ្ញាធរឃុំថ្មី បានអនុញ្ញាតិឲ្យលោកស្រីគ្រី សុគន្ធា រួមជាមួយ នឹងការចូលរួមបរិច្ចាកផលប៉ះពាល់ខ្លះៗពីប្រជាពលរដ្ឋដោយស្មគ្រ័ចិត្តដោយលោកស្រីគ្រី សុគន្ធា ជាអ្នកចេញថវិកាផ្ទាល់ខ្លួនចំនួន៧៣.៧០០ដុល្លាអាមេរិកដើម្បីស្ថាបនាផ្លូវនេះឡើងទុកជាប្រយោជន៏សាធារណៈរបស់ប្រជាពលរដ្ឋប្រើប្រាស់។តែពេលនេះ ផ្លូវនេះបានទទួលរងការខូចខាតជាបណ្តើរៗហើយ។ ជាមួយគ្នានេះប្រជាពលរដ្ឋ ក៏បានលើកសំណើរសុំអន្តរាគមន៏ពីអាជ្ញាធរដើម្បីជួយទប់ស្កាត់មិនអោយរថយន្តដឹកធ្ងន់ឆ្លងកាត់បំផ្លាញផ្លូវ។តែមកដល់ពេលនេះមិនទាន់មានចម្លើយពីភាគីអាជីវកម្មបូមខ្សាច់ ក៏ដូចអាជ្ញាធរមូលដ្ឋានចាត់វិធានការបែបណានៅឡើយនោះទេ។ចំណែកការដឹកជញ្ជូនដែលបណ្តាលឲ្យខូចផ្លូវក៏នៅតែបន្តដដែល។
​ក្នុងពាក្យស្នើសុំស្ថាបនាផ្លូវក្រាលគ្រួសក្រហមភូមិត្រពាំងច្រាប តភ្ជាប់ពីគំរោងផ្លូវអភិវឌ្ឍន៏ឃុំនេះ បញ្ជាក់ថា៖ចំពោះក្រុមហ៊ុនផ្សេងៗក៏អាចប្រើប្រាស់ផ្លូវនេះបានក្នុងការធ្វើអាជីវកម្ម តែត្រូវមានការជួយចេញសោហ៊ុយសំរាប់ចំណាយលើការជួសជុលផ្លូវដែលទទួលរងការខូចខាតតាមសភាពជាក់ស្ដែង និងត្រូវចេញថ្លៃចំណាយ៥០%នៃចំណាយសរុបមកអោយភាគីម្ចាស់គំរោង។នៅពេលនេះ ម្ចាស់គំរោងស្ថាបនាផ្លូវក៏ដូចប្រជាពលរដ្ឋ បានលើកសំណើរជាថ្មីទៀតដល់អាជ្ញាធរស្រុកទឹកឈូ ខេត្តកំពតរួចហើយដើម្បីសុំជួយអន្តរាគមន៏ទប់ស្កាត់រថយន្តធុនធំដែលធ្វើឲ្យខូចផ្លូវរបស់ក្រុមហ៊ុនបូមខ្សាច់ឆ្លងកាត់ និងសុំដាក់របាំងកាត់ទទឹងផ្លូវដើម្បីទប់ស្កាត់ឡានធំក្នុងករណីម្ចាស់ក្រុមហ៊ុនបូមខ្សាច់មិនបានចូលមកដោះស្រាយឲ្យបានត្រឹមត្រូវទេនោះ និងសុំអោយស្ថាប័នពាក់ពន្ធ័ដូចជា៖ មន្ទីរឧស្សាហកម្ម រ៉ែ និងឋាមពល,មន្ទីរបរិស្ថានសុំជួយចាត់វិធានការឲ្យបានសម ស្របជូនប្រជាពលរដ្ឋផង៕

អត្ថបទដែលជាប់ទាក់ទង