ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅប្រជុំរឹតបន្តឹងសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ខណៈបុណ្យចូលឆ្នាំចិន.វៀតណាមជិតចូមមកដល់

92

ភ្នំពេញ ៖ ដើម្បីឆ្លើយតបតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារំណៈជូនបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌច្បារអំពៅ ក្រោមការដឹកនាំដោយលោក ចេង មុនីរ៉ា ជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំដាក់ផែនការ និងវិធានការរក្សាការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធា្លប់និងរបៀបរៀបរយនៅមូលដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រៃណី ចិន~វៀតណាម ដែលខិតជិតចូមកដល់ខាងមុខនេះ។

ក្នុងស្មារតីនៃអង្គប្រជុំគណ:បញ្ជាការឯកភាព លោក ចេង មុនីរ៉ា បានមានប្រសាសន៍ ដាក់ផែនការក្តៅទៅលើមន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់ហាមឃាត់ដាច់ខាតមិនឲ្យមានការដុតផាវលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខនេះ និងជំរុញដល់មន្ត្រីក្នុងមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយ អំពីគ្រោះអគ្គិភ័យ ដែលតែងតែផ្តើមចេញពីការធ្វេសប្រហែសភ្លើងទៀនធូប និងត្រូវចូលរួមទប់ស្កាត់ ដាច់ខាតមិនឲ្យមានល្បែងសីុសងនៅតាមមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ចេង មុនីរ៉ា បានមានប្រសាសន៍រំលឹកដល់មន្រ្តីក្រោមឱវាទឲ្យយកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់ តាមមូលដ្ឋានឲ្យបានល្អ ។ លោកអភិបាលខណ្ឌ ក៏បាន មានប្រសាសន៍ជំរុញដល់អស់លោក លោកស្រី ដែលមានភារកិច្ចជាអាជ្ញាធរតាមមូល ដ្ឋានត្រូវចូលរួមសម្រួល ចរាចរដល់អ្នកដំណើរ និងត្រូវថែរក្សាការពារ សន្តិសុខ ជុំវិញលំនៅឋាន ប្រជាពលរដ្ឋ កុំឲ្យមានបទ ល្មើសចោរកម្ម គាស់ផ្ទះលួច ទ្រព្យសម្បត្តិរបស់បងប្អូន ប្រជាពលរដ្ឋ។

សូម​រំលឹកថា មួយរយៈ​កន្លងមកនេះ​ ខណ្ឌច្បារអំពៅ ក្រោម​ការដឹកនាំ​របស់​លោក លោក ចេង មុនីរ៉ា ក្នុងនាមគណ: បញ្ជាការឯកភាពខណ្ឌ បាន​យកចិត្តទុកដាក់​បង្ក្រាបបទ មុខសញ្ញាដែល​ធ្វើ​សកម្ម ភាព​បង្ក​បទល្មើស​ក្នុង​មូលដ្ឋាន​បានជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ភូមិ​ សង្កាត់​មាន​សុវត្ថិភាព​។

ក្នុងឱកាសខាងលើនេះ លោក ក៏បានមាន ប្រសាសន៍ ក្រើនរំលឹក ដល់ មន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានច្បាស់លាស់ ក្នុងការកំណត់រថយន្ត ធន់ធំចេញ និងចូលរាជធានី ភ្នំពេញ តាមគោលការណ៍ ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង