សម្តេច សាយ ឈុំ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថ្វាយបង្គំព្រះសង្ឃនៅភូមិទី១០ ឃុំកោះសូទិន
កំពង់ចាម៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី
បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថ្វាយបង្គំព្រះសង្ឃនៅភូមិទី១០(អតីតភូមិកណ្តាលកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថ្វាយបង្គំព្រះសង្ឃនៅភូមិទី១០(អតីតភូមិកណ្តាលកោះសូទិន ដែលជាភូមិកំណើតរបស់សម្តេច) និងអញ្ជើញចូលពិនិត្យការដ្ឋានកំពុងសាងសង់ អាគារសិក្សា មួយខ្នងមាន៥បន្ទប់ ខ្ពស់ផុតពីដីដែលជាអំណោយឧបត្ថម្ភផ្ទាល់របស់សម្តេច ជូនសាលាបឋមសិក្សាកណ្តាលកោះខាងត្បូង ស្ថិតក្នុងភូមិទី៥៕