ប្រាប់ពីពេលវេលាប្រកួតហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន លើកទី៣
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសជាផ្លូវការហើយថា ការប្រកួតដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន លើកទី៣ ឆ្នាំ២០១៩នេះ អ្នកដែលអាចចូលរួមបានត្រូវមាន អាយុចាប់ពី១៤ឆ្នាំឡើងទៅ ។
នេះជាការប្រកួតដោយបើកទូលាយ(Open)ដែលវិញ្ញាសា មានចាប់ពីវ័យក្មេង កីឡាករ-កីឡាការិនីជំនាញនិង កីឡាជនពិការក៏អាចចូលរួមប្រកួតបានដែរ ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថាការប្រកួតមាន រយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និង១៥កុម្ភៈនាពហុកីឡដ្ឋានមរតកតេជោ ។ ក្លិប សមាគមទាំងអស់នៅទូទាំងប្រទេសត្រូវមកដាក់ពាក្យ និងចុះឈ្មោះចូលរួមប្រកួត នៅទីស្នាក់ការសហព័ន្ធឲ្យបានមុនការប្រកួតមកដល់ ។
កម្រិតអាយុដែលអាចចូលរួមប្រកួតបានបុរស អាយុចាប់ពី១៤ឆ្នាំឡើងទៅ នារីចាប់ពី១៤ឆ្នាំឡើងទៅដែរនិងបុរសជនពិការ។វិញ្ញាសាការប្រកួតយើងបែងចែកចេញជា៣វិញ្ញាសា ដោយបុរសមាន១៨វិញ្ញាសានារីមាន១៨វិញ្ញាសា និងជនពិការមាន២វិញ្ញាសា ។
សូមបញ្ជាក់ថាប្រភេទកីឡាហែលទឹកក្លិប និង សមាគមដែល ខ្លាំងកន្លងមកមានសមាគមក្រសួងមហាផ្ទៃ និងក្លិបព្រឹទ្ធាចារ្យហែម ថុនតែពេលនេះសមាគក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សមាគមខេត្តកំពង់ចាម ក៏ខ្លាំងដែរ នាពេលខាងមុខក្លិបស្រុកកោះធំក៏ នឹងក្លាយជាក្លិបមួយខ្លាំងដែរហើយ ។