ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាំដុះស្មៅ sorghum បម្រើគោលដៅ ឧស្សាហកម្ម ​ផលិតជាប្រេងជីវចម្រុះ​ អគ្គិសនី​ ស្ករស​ និងចំណីសត្វពាហនៈ​

109


ភ្នំពេញ៖ ដំណាំស្មៅ sorghum ត្រូវបានលោក Segoshi ជាជនជាតិជប៉ុននិងជាពាណិជ្ជករជប៉ុន និងក្រុមហ៊ុនYanmar សហការជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីស្រាវជ្រាវសាកល្បង​ ដោយមានការគាំទ្រពីក្រសួងកសិកម្ម​ ប្រើអស់រយៈពេលជិត៥ឆ្នាំមកហើយ។

តាមរយៈផេកហ្វេសប៊ុក កាលពីថ្ងៃទី១ខែកុម្ភៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា លោកSegoshi ជាជនជាតិជប៉ុន និងជាពាណិជ្ជករជប៉ុនមួយរូប បានខិតខំប្រឹងប្រែង គិតគូរ និងរកគ្រប់មធ្យោបាយដើម្បីជួយធ្វើទំនើបកម្ម កសិកម្ម នៅកម្ពុជា​ តាមរយៈការដាំដុះស្មៅ sorghum ដែលជាប្រភេទដំណាំកសិកម្មអាចបម្រើគោលដៅ ឧស្សាហកម្ម ដូចជា ​ផលិតជាប្រេងជីវចម្រុះ​ អគ្គិសនី​ ស្ករស​ និងចំណីសត្វពាហនៈ​ជាដើម។ ដំណាំនេះ មានដាំដុះខ្លាំងនៅអាមេរិក​ អូស្ត្រាលី​ ប្រេស៊ីលជាដើម។ ជាពិសេសក្នុងការផលិតជាចំណីសត្វពាហនៈជាកញ្ចប់ ដែលអាចរក្សាទុកបានយូរ​ មានអនាម័យ និងគុណភាពខ្ពស់។ ដំណាំsorghum ត្រូវបានលោក Segoshi និងក្រុមហ៊ុនYanmar សហការជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីស្រាវជ្រាវសាកល្បង​ ដោយមានការគាំទ្រពីក្រសួងកសិកម្ម​ ប្រើអស់រយៈពេលជិត៥ឆ្នាំមកហើយ។ ដំណាក់កាលឆ្នាំ២០១៨-២០១៩នេះ បានទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ដោយបានផ្តល់ថវិកាជិត១លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង​ ទិញសម្ភាររួមមានត្រាក់ទ័រ​ ម៉ាស៊ីនច្រូតកាត់និងវេចខ្ចប់ជាដើម។

លោកអគ្គនាយកស៊ីម៉ាក់ បានបន្ថែមថា វិញ្ញាសាទាក់ទងទំនើបកម្មកសិកម្មនេះ​ ជាទិសដៅតែមួយគត់នៃបដិវត្តន៍ ផ្លាស់ប្តូរសហការ ជាមួយនិងឥរិយាបថរបស់​ប្រជាកសិករ​ ឱ្យវិវត្តន៍ប្រែប្រួល ទៅតាមតម្រូវការទីផ្សារនិងវិទ្យាសាស្ត្រ​ ដែលបង្កើនផលចំណេញ និងកាត់បន្ថយហានិភ័យផេ្សងៗ។ ខែ្មរអាចធ្វើបាន​ ផលិតបាន​លើការធ្វើទំនើបកម្មកសិកម្មនេះ​ តាមរយៈពង្រឹងចំណេះដឹ​ង​ សម្ភារបច្ចេកទេស​ ប្រព័ន្ធធារាសាស្ត្រ​ សហគមន៍កសិកម្ម​ និងទំនាក់ទំនងទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស។ កសិករគឺជាពាណិជ្ជករលើដីស្រែចំការខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង