ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​​Mazdaស្លាក​លេខ​ ខ.ម​ ​បោះពួយ​យ៉ាង​លឿន​ បុក​រះ​សំយ៉ាបមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ខ្ទេច​

118

ភ្នំពេញ​៖​ រថយន្ត​​Mazdaស្លាក​លេខ​ ខ.ម​ ​បោះពួយ​យ៉ាង​លឿន​ជ្រុល​បុក​រះ​សំយ៉ាបមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ខ្ទេច​អស់​ប្រវែង​ជាង​២០ម៉ែត្រ​រួច​បេីក​រថយន្ត​ទុក​ក្នុង​បុរី​សំងំ​យ៉ាង​សង្ហា​ តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​នរ​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះទេ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង​១១យប់​ថ្ងៃ​ទី​០១ខែ​កុម្ភៈ​ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​បេតុង​ចំណុចផ្សារ​ភូមិ​សិរីយា​ស្ថិត​ក្នុង​សង្កាត់​ឬស្សីកែវ​ខណ្ឌ​ឬស្សីកែវ​ក្រុង​ភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​Mazda BT50 ពណ៌​ស​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01 2-8499 បេីក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កេីត​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ស្ដាំ​ជ្រុល​ទៅ​បុក​រះ​បង្គោល​សំយ៉ាបមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​បាក់​ខ្ទេច​អស់​ប្រវែង​ជាង​២០ម៉ែត្រ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​។ ភ្លាមៗ​នោះ​ដែរ​រថយន្ត​បង្ក​ខាង​លើ​មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ​ថែម​ទាំង​បេីក​រត់​គេច​ចូល​ទៅ​ក្នុង​បុរី​មួយ​កន្លែង​សំងំ​យ៉ាង​សង្ហា​តែ​ម្ដង​។

ក្រោយ​ពេលកេីត​ហេតុ​ក៏​មាន​ខាងតំណាង​រថយន្ត​បង្ក​បាន​ចុះ​មក​ធ្វើ​ការ​ចរចា​គ្នា​​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ដែល​រង​ការ​ខូចខាតដោយ​សុំ​ធ្វើ​សំយ៉ាប​ផ្ទះ​ថ្មី​ឲ្យ​វិញ​​ដេីម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​តែ​ម្តង​​៕

អត្ថបទដែលជាប់ទាក់ទង