ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យចូលឆ្នាំថ្មី​ ចិន​ វៀតណាម​ ក្រសួងសុខាភិបាល ក្រើនរំលឹក ដល់បងប្អូន អំពីការឆ្លងជំងឺផ្តាសាយបក្សី​ ពុលចំណីអាហារ​ និងពុលស្រា

105


ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី​ ចិន​ វៀតណាម​ នឹងឈានមកដល់ពេលឆាប់ៗខាងមុខនេះ​ ក្រសួងសុខាភិបាល សូមក្រើនរំលឹក ដល់បងប្អូនជនរួមជាតិទាំងអស់ អំពីការឆ្លងជំងឺផ្តាសាយបក្សី​ ការពុលចំណីអាហារ​ និងពុលស្រា​ ។

សម្រាប់ការពារការពុលចំណីអាហារ ឬស្រា ដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ ក្រសួងសុខាភិបាល សូមជម្រាប់សាជាថ្មីថា ករណីពុលស្រា គឺបង្កឡើងដោយសារជចាតិមេតាណុល ដែលមាននៅក្នុងស្រាលើសពីកម្រិតធម្មតា (០,១៥ភាគរយ) ដែលមានកើតឡើងនៅច្រើនកន្លែងនៅទូទាំងពិភពលោក ដោយសារស្រាដែលផលិតឬបិត នៅតាមមូលដ្ឋានសហគមន៍មិនបានត្រឹមត្រូវតាមក្បូនខ្នាតបច្ចេកទេស។ ការពុលស្រា បណ្តាលឲ្យស្រវាំង ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តន៍ទៅស្លាប់បាន។ រីឯការពុលចំណីអាហារវិញ គឺបង្កឡើងដោយសារចំណីអាហារចម្អិតមិនបានល្អ មិនស្អាត ជួរថ្អូម ឬមានសារធាតុគីមី ដែលបណ្តាលឲ្យមានបញ្ហាសុខភាពដូចជា​ ឈឺពោះ រាករូស និងក្អូត ជាដើម។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមណែនាំនិងលើកទឹកចិត្តគ្រប់ៗគ្នា ឲ្យចូលរួមអនុវត្តន៍នូវវិធានការ ប្រុងប្រយ័ត្ន រួមទាំងការការពារផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីជៀសផុតពីបញ្ហាពុលចំណីអាហារ និងស្រា ដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ ដោយរួមគ្នាអនុវត្តន៍វិធានការសាមញ្ញ ។
ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឲ្យសាធារណជនទូទៅ អនុវត្តន៍តាមដំបូន្មានសាមញ្ញ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរលោកអ្នកទាំងអស់គ្នា មានសុខភាពល្អសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំចិន និងឆ្នាំខ្មែរនាពេលខាងមុខនេះ៕
សូមអានសេចក្តីប្រកាសពមាន ដែលមានភ្ជាប់មកជាមួយនេះ​:

អត្ថបទដែលជាប់ទាក់ទង