ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវឃាត់ខ្លួន ករណីជួញ គ្រឿងញៀនជាង២គីឡូ

69


(ស្វាយរៀង)៖ ជនជាតិអ៊ីស្រាអែលម្នាក់ជួញដូរ
គ្រឿងញៀនជាង២គីឡូ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនបានក្នុងផ្ទះសំណាក់ផ្ទះសំណាក់ ជីង ឡុង ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានធ្វើឡើងនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្រោយពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ថា មានការសង្ស័យលើជនបរទេសមកស្នាក់នៅបន្ទប់ជួល និង ដោយមានការសុំសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យអន្តោប្រវេសន៍ មន្ទីរសុខាភិបាលខេត្ត អធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងអាជ្ញធរមូលដ្ឋានពាក់ព័ន្ធ ចុះបង្ក្រាបមុខសញ្ញាសង្ស័យរក្សាទុកសារធាតុ​គីមីផ្សំ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ១នាក់ និងបញ្ជូនទៅសាកសួរ និងធ្វើតេស្តទឹកម៉ូត្រលទ្ធផលមានជាតិកញ្ឆា។
ជនជាតិអ៊ីស្រាអែលនោះមានឈ្មោះ Trillessky Ran ភេទប្រុស អាយុ​៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ២៣២៩៣៤១២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

វត្ថុតាងដែលសមត្ថកិច្ចដតហូតបាន រួមមាន ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង កុំព្យូទ័រយួរដៃ២គ្រឿង ម៉្សៅ Depakine chrono មានសារធាតុជាមេតំហ្វេតាមីនចំនួន ១កញ្ចប់ធំ រុក្ខជាតិ និងសារធាតុគីមីផ្សំចំនួន ២១មុខផ្សេងទៀត ថ្នាំពេទ្យគ្រប់ប្រភេទជាង ២.៣គីឡូក្រាម (បានប្រគល់ឱ្យមន្ទីរសុខាភិបាលរក្សាទុក) ថវិកា និងសម្ភារៈមួយចំនួន។ ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង