ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពូលអ្នកប្រយុទ្ធប្រដាល់កណ្តាប់ដៃដែកISI Palm​ រដូវកាលទី៤ចាប់ផ្ដើម

199

​ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមពានរង្វាន់ដែល គេប្រសិទ្ធិនាមថាកំពូលអ្នកប្រដាល់
កណ្តាប់ដៃដែក ISI Palmនោះបានចាប់ផ្ដើមហើយ ។
​នេះជាការប្រកួតរដូវកាលទី៤ ទម្ងន់៦០​គី​ឡូ​ក្រាម ដែលមាន កីឡាករ​ខ្មែរ៤នាក់នោះ មានសុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ ,លី ភា ក្លិបសំ​រោងកោងខេត្តបាត់ដំបង , ឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ​ និង សួន ចាន់នី ក្លិបបក្សីស្លាបដែក ។ ចំណែកកីឡាករថៃ៤នាក់វិញ មានវិតថ:យ៉ាយុត និធិតណាយក្វាម (Vithakyayuth) ,ទួន ប៉េ ស៊ីតសាមផាយ៉ាក់(Tounpe) ,ប្រាប ស.ថេបពិថាក់( Prab Sor. Theppithak) និង ភិតងិនថង ប្រានសងហុក(Phet Ngin Thorng Pran26) ។
​សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះគឺកម្ពុជា និង ថៃស្ថិតនៅពូលផ្សេងគ្នាហើយនៅក្នុងការប្រកួតនៅជុំទី
១អ្នកប្រដាល់កម្ពុជាប្រកួតគ្នាដើម្បីសន្សំពិន្ទុ ។នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអ្នកបានចំណាត់ថ្នាក់លេខ ១
ប្រកទរជាមួយលេខ៤ និង លេខ២ប្រកួតជាមួយលេខ៣ ។អ្នកឈ្នះនៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រជែងគ្នា
ដណ្ដើមពានជើងឯក ។
​៣រដូវកាលកន្លងមកអ្នកប្រដាល់កម្ពុជាគឺជាអ្នកគ្រងពានរង្វាន់ទាំងអស់៣ ។រដូវកាលទី១ប្រកួតលើ
ប្រភេទទម្ងន់៦៧គីឡូក្រាមនោះអ្នកប្រដាល់កម្ពុជាឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ជាអ្នកគ្រងពានជើងឯក ។
​រដូវកាលទី២ប្រកួតលើប្រភេទទម្ងន់៦៥គីឡូក្រាមនោះក៏អ្នកប្រដាល់កម្ពុជាក្លាយជាអ្នកគ្រងពាន
រង្វាន់ដែរគឺអ្នកប្រដាល់មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្ស ។ចំពោះរដូវកាលទី៣ក៏អ្នកប្រដាល់កម្ពុជាដែរគឺ
ឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡខេត្តបាត់ដំបង ។
​សម្រាប់រដូវកាលទី៤នេះអ្នកប្រដាល់ថៃមានសមត្ថភាពធ្វើជាម្ចាស់ពានម្ដង ឬ ក៏អ្នកប្រដាល់កម្ពុជាបន្តគ្រប់គ្រងពានទៀត ?

អត្ថបទដែលជាប់ទាក់ទង