ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវិស័យកីឡាគឺជាផ្នែកដ៏សំខាន់ដែលត្រូវបាន យកចិត្តទុកដាក់

121

​ភ្នំពេញ:កិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និង កីឡាបានធ្វើ ឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី៤ និងទី៥កុម្ភៈដើម្បីឲ្យគ្រប់ផ្នែកទាំងអស់រួមគ្នាគិត រួមគ្នាធ្វើ និង រួមគ្នាទទួលខុសត្រូវ ។
​លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញ ចូលរួមបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៤កុម្ភៈ ។កិច្ចប្រជុំនេះមានការចូលរួមពីអង្គភាពទាំង៤ចំណុះ អគ្គនាយកដ្ឋានកីឡា គឺនាយកដ្ឋានអប់រំកាយ និង កីឡានាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
​ក្រៅពីនោះក៏មានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និង កីឡាទាំង២៥រាជធានី-ខេត្ត សហព័ន្ធជាតិទាំងប្រភេទកីឡាអូឡាំពិក និង មិនអូឡាំពិក អង្គការបេះដូងមាសរបស់ជប៉ុន ផ្នែកពាក់ព័ន្ធនានាពិសេសមានការចូលរួមពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
​កិច្ចប្រជុំសម្រាប់ថ្ងៃដំបូងនេះក្រៅពីសន្ទរកថា បើករបស់លោកស សុខានោះអង្គប្រជុំទាំងមូលក៏តាមដាន ស្ដាប់របាយការណ៍លទ្ធផល ការងារអនុវិស័យកីឡាដែលបង្ហាញដោយលោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ។ ការលើកឡើងពីទឹសដៅការងារដោយលោកសុខ សប្បាណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ។
ការបណ្ដុះបណ្ដាលកីឡាថ្នាលដែលបង្ហាញដោយតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ការបង្ហាញពីភាពជោគជ័យនៃការងារអប់រំកាយ និង កីឡាដោយលោកតង់ ធារ៉ា ។បទអន្តរាគមន៍របស់ដៃគូអភិវឌ្ឍន៍ដោយលោក
Naoki Nishiyama ប្រធានអង្គការបេះដូងមាសប្រចាំនៅកម្ពុជា ។បទអន្តរាគមន៍របស់ប្រធានមន្ទីរនៃខេត្តនានា។ ​ជាមួយគ្នានេះលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាក៏បានបែងចែកជាក្រុមពិភាក្សា និងបូកសរុបលទ្ធផល
ពិភាក្សាដោយលោកអគ្គនាយកកីឡា ។

អត្ថបទដែលជាប់ទាក់ទង