ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ ចំនួន៧នាក់ ទៅតុលាការពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

129

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៤កុម្ភៈនេះបានឲ្យដឹងថា នាថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យចំនួន៧នាក់ ស្រី២នាក់ជាជនជាតិខ្មែរ ប្រុស ៥នាក់ ដែល៣នាក់ជាជនជាតិនីហ្សេរីយ៉ា និង២នាក់ជាជនជាតិប៉ាគីស្ថាន ទៅតុលាការពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជនសង្ស័យបានប្រើប្រាស់អ៉ីម៉ែលផ្ញើសារទៅជនរងគ្រោះ ដោយប្រាប់ថាគាត់មានជម្ងឺធ្ងន់ និងមានមរតកយ៉ាងច្រើនដែលគាត់នឹងប្រគល់ឲ្យជនរងគ្រោះ តែគាត់តម្រូវឲ្យជនរងគ្រោះផ្ញើប្រាក់ឲ្យគាត់ជាមុនសិនដើម្បីរៀបចំឯកសារមរតក។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ នាយកដ្ឋានប្រឆាំបទល្មើលបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ នៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយជាច្រើនដង សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននូវករណីឆបោកដែលជនល្មើសប្រើប្រាស់វិធីផ្សេងៗដូចជា ឈ្នះរង្វាន់ សាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឲ្យជនរងគ្រោះផ្ញើប្រាក់ឲ្យពួកគេ៕

អត្ថបទដែលជាប់ទាក់ទង