ប្រជាពលរដ្ឋដែលក្រីក្ររស់នៅរាជធានីភ្នំពេញ ឆ្លងទន្លេអាចទៅមន្ទីរពេទ្យបង្អែកក្រុងនិងនៅតាមខណ្ឌ
ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនប្រជាពលរដ្ឋដែលក្រីក្ររស់នៅរាជធានីភ្នំពេញ ឈឺពោះសម្រាលកូនសូមអញ្ជើញទៅទទួលសេវានេះនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ។
យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៣កុម្ភះថា៖ ស្ត្រីក្រីក្រនឹងទទួលបានសេវាមិនបង់ថ្លៃ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា៖ការបង់ថ្លៃនឹងធានាដោយមូលនិធិសមធម៌។
ក្នុងនោះដែរលោកវិជ្ជបណ្ឌិតងឺ មានហេងប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញបាន សូមអរគុណចំពោះការចូលរួម ប្រើប្រាស់សេវាសុខាភិបាលសាធារណៈ៕