ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីផ្ទុះអាវុធ បន្ទាប់ពីជម្លោះពាក្យសម្ដីគ្នារវាងអ្នកជិតខាង​ និងអ្នកជិតខាង រហូតឈានដល់ការដកអាវុធភ្ជង់គ្នាទៅវិញទៅមក

144


(ភ្នំពេញ​)៖​ មានករណីផ្ទុះអាវុធមួយ បានកើតមានឡើង បន្ទាប់ពីជម្លោះពាក្យសម្ដីគ្នារវាងអ្នកជិតខាង​ និងអ្នកជិតខាង រហូតឈានដល់ការដកអាវុធភ្ជង់គ្នាទៅវិញទៅមក រហូតដល់ថ្នាក់ផ្ទុះអាវុធចំនួន​៣គ្រាប់ផ្ទួនៗ​ ហេីយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដល់បងប្អូនប្រជាពលរដ្ឋ​។

ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង​ ៤និង៤០នាទីល្ងាច​ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩​ ដែលស្ថិតនៅចំណុចមុខគ្លីនិក​ មួយកន្លែង​ យីហោ កង​ សំអូន ផ្លូវ១៣៩​ សង្កាត់អូរឫស្សី​ទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃេីញ បុរស​ ២នាក់​ បានឈ្លោះទាស់សំដីគ្នា បិទបាំងផ្លូវមិនឲ្យដើរ ស្រាប់តែពេលនោះ​ ក៏បានឈ្លោះប្រកែតគ្នារហូតឈានដល់ការយកអាវុធមកភ្ជង់គ្នាទៅវិញទៅមក ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់​នៅឡេីយទេ​។ ប៉ុន្តែក្រោយមកក៏ឮសំឡេងផ្ទុះឡេីងចំនួន​ ៣គ្រាប់ផ្ទួនៗគ្នា​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ​ ដោយមានការភិតភ័យយ៉ាងខ្លាំង។ ភ្លាមៗនោះ​ គេក៏ឃេីញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍​ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពីមានការផ្ទុះអាវុធ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៧មករា បញ្ជាឲ្យឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា។ ចំណែកឯភាគីម្ខាងទៀតបានរត់គេចខ្លួ​នបាត់ស្រមោលតែម្តង។

ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធខាងលេីនេះ​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៧មករា​ មិនទាន់អាចធ្វេីការបញ្ជាក់បាននៅឡេីយទេ​ ដោយពេលនេះ​ លោកកំពុងស្រាវជ្រាវរកមូលហេតុ៕

អត្ថបទដែលជាប់ទាក់ទង