ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្មគិតទុកមុន កាប់សម្លាប់បុរសម្នាក់ សមត្តកិច្ចស្រាវជ្រាវចាប់ជនដៃដល់៤នាក់ យកមកធ្វើត្រាប់

113


កំពត៖ ករណីឃាតកម្មគិតទុកមុន កាប់សម្លាប់បុរសម្នាក់ សមត្តកិច្ចស្រាវជ្រាវចាប់ជនដៃដល់៤នាក់ ។ ផែននគរបាលព្រហ្មទណ្ឌខេត្តកំពត នៅថ្ងៃទី៥កុម្ភៈនេះ នាំខ្លួនជនដៃដល់មកធ្វើត្រាប់ នៅកន្លែងកើតហេតុ។

សូមបញ្ជាក់ថា ករណីឃាតកម្មគិតទុកមុន ថ្ងៃទី៣១ មករា ២០១៩ ម៉ោង១២ថ្ងៃត្រង់ លើជនរងគ្រោះ អ៊ួន វណ្ណា ហៅម៉ិល ភេទប្រុស ៤៦ឆ្នាំ នៅចំណុច វាលស្រែប្រិយ ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត គឺជនល្មើស ដៃដល់មាន៖
១/ មឿន វាសនា ហៅខ្នា ភេទប្រុស ២៦ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត
ជាមេក្លោង និងទទួលបញ្ជាពី ច្រឹង ចេក។
២/ សឿង បុល ភេទប្រុស ៤៦ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត
៣/ ព្រីង ឡន ភេទប្រុស ៦៥ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត
៤/ ហ៊ាន ចាន់ ហៅ ស្រម៉ូម ភេទប្រុស អាយុ ៤១ឆ្នាំ សព្វថ្ងៃនៅភូមិ ដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
ឧបករណ៍សម្លាប់រួមមាន៖ ពូថៅ ១ កាំបិត១ ដំបង១ដើម ចំពាមកៅស៊ូ ១ ។ ដំបូងបានចេញទៅមើលដីដោយថ្មើរជើង គឺនៅម៉ោងប្រហែល៧ព្រឹក ថ្ងៃទី៣១ មករា ២០១៩។ បន្ទាប់មកបាននាំគ្នាចូលទៅផ្ទះឈ្មោះ ម៉ិល ដើម្បី សម្លាប់ ។ ទៅដល់ផ្ទះឈ្មោះម៉ិល ម៉ោងប្រហែល១២ថ្ងៃត្រង់។ បច្ចុប្បន្នសមត្តកិច្ចចាត់ការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង