ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចគាស់ទូរដែក ក្នុងបណ្ណារគារព្រះវិហារបានសម្រេច​ ត្រូវនគរបាលចាប់ខ្លួន

126


សៀមរាប៖​ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ ចាប់ចោរជើងចាស់ ចេះមហារំអិលដាក់ខ្នោះមិនជាប់ម្នាក់ ទៅតាមបណ្តឹងរបស់ម្ចាស់ បណ្ណារគារព្រះវិហារ ថាមានជនសង្ស័យ លួចគាស់ទូរដែក បានសម្រេចយកលុយ អស់ជិត១ម៉ឺនដុល្លារ រួចគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េតស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដំណើររឿងនេះគឺ នៅវេលាម៉ោង ២៣ និង ០០នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណី អំពើលួចមាន ស្ថានទម្ងន់ទោស( គាស់ទូរដែក )ដែលបង្កឡើងដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចចូលគាស់ទូរដែក របស់ជនរងគ្រោះ ឈ្មោះ ជា រ័ត្នមុន្នី ភេទប្រុសអាយុ ៤៣ឆ្នាំ ត្រង់ចំណុច ក្នុងបណ្ណាគារព្រះវិហារ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប យកអស់ប្រាក់ដុល្លារ ៥០០០​ដុល្លារ នាឡិកាដៃ ចំនូន ៤០គ្រឿង និង ទូរស័ព្ទ ១គ្រឿងម៉ាក IPhone 6pluse ពណ៌មាស លេខស៊ីមកាត 088 96 96 512។ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានគេចខ្លួនបាត់។
លោកបានបន្តថា លុះរហូតដលវេលាម៉ោង ២១ និង ០០នាទី ថ្ងៃទី៤​ ខែកុម្ភៈ​ ឆ្នាំ២0១៩ កម្លាំងនគរបាលខេត្តសៀមរាប ធ្វើការស្រាវនិងស៊ើបអង្គេត រហូតកំណត់បានមុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លាង សាលី ហៅ វុធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល យកមកធ្វើការសាកសួរ និងបាន ឆ្លើយសារភាពថា នៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩ រូបគេមកពីភ្នំពេញ មកលេងខេត្តសៀមរាប ដោយស្នាក់នៅផ្ទះសំណាក់មិនស្គាល់ឈ្មោះ នៅម្តុំផ្សារលើ លុះយប់ឡើង រូបគេបានទៅផឹកម្នាក់ឯងនៅម្តុំស្តាតចាស់ ពេលនោះ ក៏បានឃើញកន្លែងលក់សៀវភៅមួយកន្លែង យីហោ បណ្ណាគារព្រះវិហារ ចំហទ្វារបង្អួចខាងក្រោយ លុះរហូតដល់វេលាម៉ោង ២ យប់ ឈានចូលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៩ រូបខ្លួនបានលូចឡើងតាមបង្អួច ទ្វារខាងក្រោយ ចូលទៅក្នុងបណ្ណាគារព្រះវិហារ ដោយយកញញ៉ួរ ១ និងទួណីវីស១ ដែលជារបស់ជាងសំណង់ នៅក្បែកន្លែងកើតហេតុ បន្ទាប់មក រូបគេបានធ្វើសកម្ម ភាពគាស់ទូរដែក យកប្រាក់ដុល្លារ ១.០០០ដុល្លារ ប្រាក់ខ្មែរ ១លានរៀល នាឡិកាដៃ ៧គ្រឿង និងទូរស័ព្ទម៉ាក IPhone 6pluse ១គ្រឿង បន្ទាប់មកក៏គេចខ្លួនតែម្តង រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏ត្រូវបានសម្ថកិច្ច ឃាត់ខ្លួនតែម្តង។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង ទូរស័ព្ទ ១គ្រឿងម៉ាក IPhone 6pluse ដែលជារបស់ជនរងគ្រោះ ខ្សែដៃ១ខ្សែ និងដុល្លារ៥០០ ពិនិត្យមើលឃើញថា ប្រាក់នោះ ប្រាក់សុទ្ធ២០០ដុល្លារ ប្រាក់សែន៣០០ដុល្លារ និងលុយខ្មែរចំនួន៣០ម៉ឺនរៀល នាឡិកាដៃចំនួន ៧ គ្រឿង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញខេត្តសៀមរាប កំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់តុលាការខេត្តសៀមរាប ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ប្រភពបន្តថា ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ចាប់បានជាបន្តបន្ទាប់តែគេថា ជនសង្ស័យខាងលើ ចេះមហារំអិល ដាក់ខ្នោះមិនជាប់៕

អត្ថបទដែលជាប់ទាក់ទង