វិមានឈ្នះឈ្នះ នឹងបើកឲ្យចូលទស្សនា និងសិក្សាស្រាវជ្រាវ ជាជំហានដំបូង
ភ្នំពេញ៖នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានថ្លែងថា វិមានឈ្នះឈ្នះ នឹងបើកឲ្យចូលទស្សនា។ ដោយសារវិមានឈ្នះឈ្នះ នឹងក្លាយជាសំណង់រយឆ្នាំ សម្រាប់អនាគត ដូចនេះ ទើបតែចាប់ផ្តើមដាក់ជូនទស្សនាជំហានដំបូងខ្លីប៉ុណ្ណោះ ទទួលបានចូលរួមដ៏សុទ្ធចិត្តពីសាធារណជន គ្រប់ស្រទាប់ រួមទាំងអ្នកសិក្សាស្រាវជ្រាវនានា ដំណើរការដ៏វែងឆ្ងាយ ដែលត្រូវបន្ត ដូចនេះ គណៈកម្មការនឹងផ្តល់ដំណឹងជូនជាក់ស្តែងតាមជំហាន និងតាមដំណាក់កាលនីមួយៗថែមទៀត។
លោក បានថ្លែងថា ដើម្បីឲ្យការចូលទស្សនានៅតំបន់វិមានឈ្នះឈ្នះ ងាយយល់ដងបានទូលំទូលាយ ឆ្លើយតបទៅនឹងរូបចម្លាក់ ទម្រង់សំណង់ និងរឿងរ៉ាវ ក្នុងសារមន្ទីរ ក្រុមការងារសំណូមពរដល់គណៈប្រតិភូទស្សនកិច្ច និងសាធារណជនជាតិ អន្តរជាតិ មុននឹងអញ្ជើញមកទស្សនានៅវិមានឈ្នះឈ្នះ គប្បីទស្សនាខ្សែវីដេអូដែលមានចំណងជើងថា មាគ៌ាសង្រ្គោះជាតិកម្ពុជា ជាប្រវត្តិជាក់ស្តែងក្នុងការយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕