6-កុម្ភៈ:ទិវាប្រយុទ្ធប្រឆាំងប្រពៃណីច្រឹបប្រដាប់ភេទស្រ្តី
BBផ្សាយថាមានក្មេងស្រីនិងស្រ្តី២០០នាក់ លើពិភពលោក បានរងទុក្ខសោកសង្រេង ដោយសារត្រូវគេច្រឹបប្រដាប់ភេទ ដែលជាប្រពៃណី និងទំនៀមទម្លាប់ដ៏សែនទារុណ និងឃោរឃៅ។ អង្គការសហប្រជាជាតិចាត់ទុក ប្រពៃណីនោះជាអំពើរំលោភសិទ្ធិ។ ចឹងហើយទើបUNកំណត់យកថ្ងៃ៦កុម្ភៈ ជាទិវាចងចាំនិងប្រយុទ្ធប្រឆាំងការច្រឹបអវៈយវៈភេទស្រីនេះ។ ក្នុងរូបគឺនាងជនជាតិសូម៉ាលី ជាអតីតជនរងគ្រោះម្នាក់។ នាងរៀបរាប់អំពីភាពឈឹចាប់ថា ក្រោយការច្រឹបមក ពេលនោមម្តងៗ តំណក់ទឹកនោម មួយតំណក់ៗចេញមកចុកចាប់យ៉ាងខ្លាំង និងប្រើពេល៤ទៅ៥នាទីនោមម្តងៗ។