ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាទូកក្តោងកម្ពុជាឈ្នះមេដាយសំរិទ្ធ២គ្រឿងក្នុងព្រឹត្តិការណ៍ Singapore Open

105

​ភ្នំពេញ៖កីឡាករទូកក្ដោងកម្ពុជាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ 38th Singapore Open Windsurfing Championship ២០១៩ នៅប្រទេស សឹង្ហបុរីនោះបានត្រឡប់មកវិញហើយ ដោយនាំមកមេដាយសំរិទ្ធចំនួន២គ្រឿង។

​ការប្រកួតបានធ្វើឡើងពីថ្ងៃទី២៩ មករាដល់ថ្ងៃទី២កុម្ភៈ ។កីឡាករ សូត្រ មេសាដែល ប្រកួតលើវិញ្ញាសា Windsurfing RS:X Men ទទួលបានមេដាយ សំរឹទ្ធិ មួយគ្រឿង និងកីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing RS:One Espoir Men ( Under 22 ) ទទួលបានមេដាយសំរឹទ្ធិមួយគ្រឿងដែរ ។

​នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជាក៏ដូចជា​ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បន្ទាប់ពីការប្រកួតក្នុងព្រឹត្តិការណ៍ Thailand Windsurfing Championships & Pattaya International Windsurfing Cup 2019 នៅប្រទេសថៃ កន្លងមកដោយ ទទួលបានមេដាយ សំរឹទ្ធិ មួយគ្រឿង ។
បន្ទាប់ពីជោគជ័យនេះសហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងត្រៀមបញ្ជូនកីឡាករទៅចូលរួម ក្នុងការប្រកួតកីឡាទូកក្តោងអន្តរជាតិដែលគេប្រសិទៃធិនាមថា The 16th KFC Langkawi International Regatta Perdana2019 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ខែ កុម្ភៈ ដល់ថ្ងៃទី ១៧ ឆ្នាំ ២០១៩ នៅរដ្ឋ ឡាំងកាវី ប្រទេស ម៉ាឡេស៊ី ៕

អត្ថបទដែលជាប់ទាក់ទង