ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនដៃដល់ ដែលកាប់បុរសម្នាក់ស្លាប់ នៅស្រុកស្អាង

117

ខេត្តកណ្ដាល៖ អំពើឃាតកម្មកាប់សម្លាប់មនុស្សមួយករណីបានកើតហេតុនៅថ្ងៃថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចផ្ទះឈ្មោះអ៊ូច នី ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល ។
សមត្ថកិច្ចឱ្យដឹងថា៖ជនរងគ្រោះដែលស្លាប់១-ឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ជនដៃដល់ដែលចាប់ខ្លួនបានឈ្មោះ ស្រេង លីដា ភេទ ប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចខេត្តកណ្ដាលឱ្យដឹងថា៖ករណីឃាតកម្មខាងលើមានជនសង្ស័យ០២នាក់ចាប់ខ្លួនបានម្នាក់ ១-ឈ្មោះអ៊ូច រី ហៅ ចូញ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។២-ឈ្មោះ ស្រេង លីដា ភេទ ប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។មុខរបរ កសិករឃាត់ខ្លួន។វត្ថុតាងកាំបិតបុង័តោ ដងឈើផ្លែដែកប្រវែង២០ សង្ទីម៉ែត្រ ចំនួន ០១។ សភាពរឿងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១៦•០០នាទី មានឈ្មោះឆាន់ ជរ័ ភេទប្រុស ឈ្មោះ រុំ តុលា ភេទ ប្រុស ឈ្មោះហ៊ ផានិត ហៅង៉ូវ (ជនរងគ្រោះ)និងឈ្មោះ ស្រេង លីដា ភេទ ប្រុស អ្នកទាំង៤ មានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ បាននាំគ្នាផឹកស្រាថ្នាំក្លែមសាច់ឆ្កែនៅផ្លូវកែងភូមិបឹងខ្ពប ឃុំខ្ពប ផឹកស្រាអស់ចំនួន ជាង០១លីត្រ រួចឈ្មោះរុំ តុលា បានខលហៅឈ្មោះ អ៊ូច រី ហៅចូញ មកផឹកជាមួយ ពេលនោផឹកស្រាអស់ជាង០៣លីត្រ រួចក៍បបួលគ្នាទៅច្រៀង ខារ៉ាអូខេ នៅឃុំត្រើយស្លា ។មុននិងចេញទៅនាំគ្នាជិះម៉ូតូទៅផ្ទះរបស់ឈ្មោះអ៊ូច រី ហៅ ចូញ ហើយរង់ចាំឈ្មោះអូច រី ហៅ ចូញ ងូតទឹក ។

ពេលនោះឈ្មោះ ឆាន់ ជរ័ និងឈ្មោះ រុំ តុលា បានជិះម៉ូតូចេញទៅមុន ។នៅតែគ្នា៣នាក់និងជនរងគ្រោះ បានមួយសន្ទុះក្រោយមកឈ្មោះ ស្រេង លីដា បានដើរចេញទៅនោមក្រោយផ្ទះ រួចចូលមកវិញក៍ឃើញឈ្មោះ ហ៊ ផានិត ហៅ ង៉ូវដេកលើឥដ្ឋមានឈាម ហើយឃើញឈ្មោះ អ៊ូច រី ហៅចូញ កាន់កាំបិតបុង័តោរួចក៍បានចាប់អោបចង្កេះឈ្មោះអ៊ូច រី កុំឲ្យកាប់ថែមទៀត ។ឈ្មោះ អ៊ូច រី បានស្រែកថា លែងអញ អញកាប់វាថែមទៀត បានបន្តិចឈ្មោះអ៊ូច រី ទម្លាក់កាំបិតបុង័តោចោលរួច ក៏ឡើងជិះម៉ូតូចេញទៅបាត់តែម្ដង ។ចំណែកឈ្មោះស្រេង លីដា បានទៅតាមហៅបងប្អូនរបស់ជនរងគ្រោះមកមើល ហើយក៏ត្រឡប់មកកន្លែងកើតហេតុវិញ ទើបសមត្ថកិច្ចហៅមកសាកសួរតែម្ដង ។ ករណីនេះកម្លាំង ជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង