ពិតឬមិនពិតប្រធានាធិបតីហ្វីលីពីននិងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ញ៉ាំភ្លៅមាន់បំពងជាមួយគ្នានៅទីក្រុងហុងកុង
បរទេស ៖ ពិតជាមានការភ្ញាក់ផ្អើលមិនធម្មតាទេ ខណៈដែលគេបានឃើញរូបប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ធ្វើដំណើរតាមផ្លូវនៃទីក្រុងហុងកុង ជាមួយហ្វូងមនុស្សជាច្រើននាំគ្នាសុំថតរូបជាមួយពួកគាត់ ហើយពួកគាត់ទាំងពីរនាក់ថែមទាំងបានញ៉ាំភ្លៅមាន់បំពងជាមួយគ្នាទៀតផង។ ប៉ុន្ដែបើអ្នកមើលឱ្យជិតទើបដឹងថា អ្នកទាំងពីរនាក់ គឺជាលោក Rodrigo Duterte និងលោក Kim Jong-un ក្លែងក្លាយប៉ុណ្ណោះ។
មកជួបបុរសដែលមានឈ្មោះ Cresencio Extreme (មុខដូច Duterte ) និង Howard X (មុខដូច Kim Jong-un)។ ពួកគេត្រូវបានបុគ្គលិក និងមនុស្សម្នាតាមសារធារណៈស្វាគមន៍យ៉ាងកក់ក្ដៅ ខណៈដែលពួកគេមកដល់ភោជនីយដ្ឋានមាន់បំពងមួយ។
ពួកគេបានចូលរួមពិធីជប់លៀងកាលពីថ្ងៃអាទិត្យនៅវិហារ St Joseph’s Church ហើយលោក Cresencio Extreme ដែលស្លៀកពាក់អាវពណ៌ស មើលទៅដូចជា លោក Rodrigo Duterte មែនទែនយ៉ាងអ៊ីចឹង៕