ពីរនាក់ប្តីប្រពន្ធបានបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ករណីបន្លំលួច មាសចំនួន១០ដំឡឹង ពីអាជីវករ
បាត់ដំបង៖ នគរបាលខេត្តបាត់ដំបងតាមស្វែងរកក្រុមមុខសញ្ញាឆ្លងខេត្ត ដែលបន្លំលួចទ្រព្យសម្បត្តិ (មាសចំនួន១០ដំឡឹង)ពីអាជីវករផ្សារស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយជនស័ង្សយទាំងពីរនាក់បានបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៦កុម្ភៈនេះ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានននគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងក្នុងផែនសហការណ៍ជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាំខ្លួនជនស័្សយចំនួន០២នាក់ពាក់ព័ន្ឋករណី(បន្លំលួចយកមាសចំនួន១០ដំឡឹង) កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៩ នៅចំណុចផ្សារគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនស័ង្សយទាំងពីរនាក់ឈ្មោះឡោ ថុលភេទប្រុស អាយុ៤៩ ឆ្នាំ (ជាប្តី) និងឈ្មោះឡុង ស្រី ភេទស្រី អាយុ៤៥ឆ្នាំ(ជាប្រពន្ធ) រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ជូនថា កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ ជនស័ង្សយមួយក្រុមបានធ្វេីសកម្មភាព (បន្លំលួចយកមាសចំនួន១០ដំឡឹង) ពីអាជីវករលក់ដូរនៅផ្សារស្រុកគាស់ក្រឡ ខេត្តបាត់ដំបងឈ្មោះ ហ៉ីង សុផល ភេទប្រុស អាយុ៥៩ឆ្នាំ ក្នុងពេលដែលម្ចាស់ទ្រព្យបាត់ការប្រុងប្រយ័ត្ន ហេីយក្រុមជនល្មេីសគេចខ្លួនបាត់។
បច្ចុប្បន្នជនស័ង្សយទាំងពីរនាក់បានបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្កូវ ច្បាប់ ដោយឡែកមុខសញ្ញាពាក់ព័ន្ឋផ្សេងទៀត កំពុងសហការណ៍ជាមួយនគរបាលខេត្តពោធិសាត់និងខេត្តកំពង់ឆ្នាំងស្រាវជ្រាវបន្ត៕