ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំ ខ្ទើយ ចំប៉ីខ្មៅ​ ពីបទញុះញង់ឲ្យមានការរើសអើង

118


ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ច​នគរបាលខណ្ឌដូនពេញ ​បានបញ្ជូនបុគ្គលឈ្មោះ​ យិន​ ហេង​ ហៅ​ខ្ទើយ ចំប៉ីខ្មៅ​ មកដល់សាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ២​ សៀល​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដើម្បីបន្តនីតិវិធីច្បាប់ ដែលជេរដៀលប្រមាថ ជាតិសាសន៍ខ្មែរ នៅពីមុនព្រះបរមរាជវាំង ។ បន្ទាប់មកតុលាការ បានសាកសួរជាច្រើនម៉ោងរួចមក ក៏បានសម្រេច ចេញដីកាឃុំខ្លួន ជនត្រូវចោទរូបនោះ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន។

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ជនសង្ស័យឈ្មោះ យិន ហេង ពីបទ ញុះញង់ឲ្យមានការរើសអើង យោង តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

បើតាមបទល្មើស «ញុះញង់ឲ្យមានការរើសអើង» អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ។

បុគ្គល​ឈ្មោះ​ ហេង​យិន​ ហៅ​ចំប៉ី​ខ្មៅ​ ត្រូវ​បាន​ឃាត់​ខ្លួន​ហើយ​ ទាក់​ទង​នឹង​ករណី​ ជេ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ កាលពីយប់ថ្ងៃទី៥ខែកុម្ភៈ ក្នុងទឹកដីខណ្ឌដូនពេញ។
លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បាននិយាយថា រសៀលថ្ងៃទី៥កុម្ភៈនេះ បន្ទាប់ពីទទួលបានបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមការដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ភេទប្រុស ដែលបង្ហោះវីដេអូជេរប្រមាថ ជាសាធារណៈបណ្តាលឱ្យប៉ះពាល់កិត្តិយសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល។

ជនសង្ស័យ ឃាត់ខ្លួន នៅចំណុចហាងមួយកន្លែង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្បែរព្រះបរមរាជវាំង។

ការចាប់ ខ្ទើយម្នាក់នេះ ក្រោយកំហឹងមហាជនចំពោញខ្ទើយម្នាក់ថ្មីៗនេះ មានខ្ទើយឆ្កួតជ្រូកម្នាក់មានគណនី ហ្វេសប៊ុកឈ្មោះ ចំបុីខ្មៅ បានថតឡាយពីមុខព្រះបរមរាជវាំងជេរដៀលខ្មែរទាំងមូល ជេរដៀលពូជសញ្ជាតិខ្មែរទាំងមូល និងជេរបណ្តាសារប្រទេសខ្មែរទៀត។
ក្រោយហេតុកើតឡើង មានមនុស្សសំខាន់មួយចំនួនចេញមុខសន្យាប្តឹងខ្ទើយនេះ អោយដល់ទីបផុត។ ថ្ងៃនេះទំនងវាភ័យខ្លួន វាក៏ចេញក្លីប វីដេអូសុំទោស តែវានៅតែនិយាយការពារថាវាត្រូវ។និយាយពីមហាជនវិញ ទោះឃើញខ្ទើយនេះ បានចេញមកសុំទោសក្តី តែកំហឹងនៅមិនរសាយឡើយ។ មនុស្សរាប់សិបនាក់ ភ្លាមៗ បានឆ្លើយតបនឹងវីដេអូនោះវិញ ដោយបញ្ចេញកំហឹងដាច់ខាតមិនអត់ឧនឲ្យខ្ទើយនេះ រួចខ្លួនឡើយ មានន័យថាកំហឹងមហាជនមិនរសាយឡើង ចំពោះទង្វើយខ្ទើយឆ្កួតជ្រូក នឹងចាត់ការឱ្យសមនឹងកំហឹងមហាជន។

លោកហ៊ុន ជា នៅយប់ថ្នៅងៃទី៥កុម្ភៈ បាននិយាយថា ម៉ោងនេះក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ក៏ដូចជាប្រជាពលរដ្ឋទូរទាំងប្រទេសកម្ពុជាទាំងអស់ពិតជាសប្បាយរីករាយណាស់ ដែលបានឃើញសមត្ថកិច្ចចាត់វិធីការ(នាំខ្លួន)បុគ្គលឈ្មោះ យិន ហេង ហៅ ចំប៉ី ខ្មៅ ដែលបានជេរប្រមាថ មើលងាយដល់ជាតិសាសន៍ខ្មែរយើងទាំងមូល ក៏ដូចជាការប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើងផងដែរ ដើម្បីបញ្ជូនខ្លួនទៅតុលាការ អនុវត្តន៍ទោសឲ្យសមទៅនិងអ្វីដែលវាបានប្រព្រឹត្ត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមអគុណដល់សមត្ថកិច្ចខណ្ឌដូនពេញ និងបងប្អូនបណ្តាញសារព័ត៌មានទាំងអស់ ដែលបានសហការណ៍ផ្តល់ដំណឹង និងស្វែងរកចាប់ខ្លួនបុគ្គលនោះយកមកផ្តន្ទាទោសតាមច្បាប់ ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរដើម្បីខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង