ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដំណើរខ្មែរឥស្លាមទាំង ២១នាក់ ត្រូវអាជ្ញាធរប្រទេសថៃ ផ្អាកដំណើរ ហើយឲ្យត្រឡប់មកកម្ពុជាវិញ

124


បន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត នាលា្ងចថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលអ្នកដំណើរខ្មែរឥស្លាម ២១នាក់ ស្រី៧នាក់ ដែលនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ បានផ្អាកដំណើរ ហើយឲ្យត្រឡប់មកកម្ពុជាវិញ។

តាមការសាកសួរអ្នកដំណើរខ្មែរឥស្លាមទាំង ២១នាក់ បានឲ្យដឹងថា ពួកគាត់បានធ្វើដំណើរ ទៅប្រទេសម៉ាឡេស៊ី ដោយឆ្លងកាត់ប្រទេសថៃ ប៉ុន្តៃប្រទេសថៃ មិនអនុញ្ញាតឲ្យចូល ដោយសាមានភេវរកម្ម អសន្តិសុខនៅប្រទេសថៃ។
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានពន្យល់ថា សមត្ថកិច្ចខាងកម្ពុជា មិនហាមឃាត់ការធ្វើដំណើរចេញទេ តែការហាមមិនឲ្យចូលស្រុកថៃ ជាសិទ្ធិរបស់សមត្ថកិច្ចថៃ បន្ទាប់មកខាងនគរបាលប៉ុស្តិ៍បានលុបត្រាចេញ រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង