ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧទ្ធម្ភាគចក្រ Rainmaking មួយគ្រឿង បានធ្លាក់ នៅក្នុងអាកាសយានដ្ឋានកសិកម្ម Kaset Nakhonsawan អំឡុងពេលហ្វឹកហាត់ក្នុងការហោះហើរ

134

ប្រទេសថៃ ៖ ឧទ្ធម្ភាគចក្រ Rainmaking កសិកម្មមួយគ្រឿងបានធ្លាក់ នៅក្នុងអាកាសយានដ្ឋានកសិកម្ម Kaset Nakhonsawan អំឡុងពេលហ្វឹកហាត់ក្នុងការហោះហើរកាលពីវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០១៩ ម្សិលមិញ។

ឧទ្ធម្ភាគចក្រ នេះត្រូវបានអ្នកបើកបរ ធ្វើការហ្វឹកហាត់ហោះហើរ ផុតពីដីបានប្រហែល៦ ម៉ែត្រ ក៏បានឆេះ សន្ធោរសន្ធៅហើយក៏ធ្លាក់ចុះមកដីវិញតែម្តង ។ ភ្លាមៗនោះត្រូវបានបុគ្គលិកបាញ់ទឹកពន្លត់ភ្លើងរហូតទាល់តែមានភាពស្ងប់ស្ងាត់។

ចំពោះករណីនេះ ក្រោយកើតហេតុភ្លាមៗ ត្រូវបានមន្រ្តីបើកការស៊ើបអង្កេត រកមូលហេតុដែល នាំឲ្យមានការឆេះធ្លាក់យន្តហោះនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង