ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចាប់​ផ្តើម​កម្មវិធី​បង្រៀន​សរសេរ​កូដ​ដល់​សិស្ស​នារី

118


ក្រសួង​អប់រំ យុវ​ជន និង​កីឡា សហកា​រ​ជាមួយ​គ្រឹះស្ថាន​បណ្ដុះប​ណ្ដាល IT Academy STEP Cambodia នឹងចាប់​ផ្ដើម​អនុវត្ដ​កម្មវិធី ​“Sist​er of Code” គឺ​ជា​កម្មវិធី​លើក​ទឹកចិត្ត​សិស្ស​នារី​នៅ​កម្ពុជា ឲ្យ​ព្យាយាម​សរសេរ​កូដ​កម្មវិធី និង​អភិវឌ្ឍ​​ទំនុក​ចិត្ត​ ក៏​ដូច​ជា​ផ្ដល់​ឱកាស​ជោគជ័យ​ផ្នែក​ឌីជីថល​នា​ពេល​អនាគត​ តាមរយៈ​ការ​ចូលរួម​កម្មវិធី​​ក្លឹប​សរសេរ​កូដ “Sister of Code” ដែល​ជា​កម្មវិធី​សម្រាប់​​ស្ត្រី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា តាម​រយៈ​ការ​លើក​កម្ពស់​ការ​រៀន និង​ការ​បង្រៀន​ស្ដីពី​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា ​(STEM)។

កម្មវិធី​នេះ​នឹង​បង្រៀន​សិស្ស​នារី ​ដែល​មាន​អាយុ​ចន្លោះ​ពី​១០​ឆ្នាំ​ទៅ​១៨ឆ្នាំ នៅ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល​ ៦​ខែ ដែល​ត្រូវសិក្សា ១ ថ្ងៃ ក្នុង​ ១ ​សប្ដា​ហ៍ ដោយ​រៀ​ន​ម្ដងៗ​ប្រើ​ពេល​ ២​ ម៉ោង​កន្លះ៕

ដើម្បីចុះឈ្មោះ ៖ http://bit.ly/2D7qUj6

អត្ថបទដែលជាប់ទាក់ទង