ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឬស្សី នៅតែធ្វើសកម្មភាពបោសសម្អាតអនាម័យនៅជុំវិញបរិវេណផ្សារ បើទោះបីមិនទាន់មានអាជីវករមកលក់ដូរគ្រប់ចំនួន

124

 ភ្នំពេញ៖  ក្នុងរយៈពេល២ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ពោលគឺនៅថ្ងៃទី០៦និងទី០៧ កុម្ភៈនេះ គណៈកម្មការផ្សារអូរឬស្សី បានធ្វើសកម្មភាពបោសសម្អាតអនាម័យនៅជុំវិញបរិវេណផ្សារ បើទោះបីក្នុងរយៈពេលនេះមិនទាន់មានអាជីវករមកលក់ដូរគ្រប់ចំនួនយ៉ាងណាក្តី។

    បើតាមន្ត្រីដែលបំរើការងារនៅក្នុងគណៈកម្មការផ្សារអូរឬស្សី បានអោយដឹងនៅរសៀលថ្ងៃ០៧ កុម្ភៈនេះថា ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៩នេះ  សម្រាប់ផ្សារអូរឬស្សី មានអាជីវករបើកលក់មានចំនួន២០អគារ ក្នុងនោះរួមមាន អគារ (A. ១+២+៣) លក់ក្រណាត់។ អគារ (A. ១២) លក់ចាបហ៊ួយ ។ អគារ (A. ៣១ +៣២ +៣៣ +៣៤) លក់គ្រឿងអ៊ុតសក់  ។ អគារ (B. ៧) លក់ស្បែកជើង ។ អគារ (C. ១៩+២០+២១) លក់ស្បង់ជីពរ  ។ អគារ (D. ៥) លក់ចានឆ្នាំង។ អគារ (D. ៦) លក់ចានស្នោ។ អាគារ (E. ១+៦+២០+២១) លក់មុងភួយ ។ អគារ (E. ៣+៤) លក់ចានឆ្នាំង។ ចំណែក អ្នកលក់ជ្រូកខ្វៃ មាន់ ទា នៅផ្លូវលេខ១៦៦ (ចល័ត) មានចំនួន៩កន្លែង លក់នំសែននិងផ្លែឈើមានចំនួន១៣កន្លែង ត្រីងៀតចំនួន៤កន្លែង។ 

 កម្លាំងសន្តិសុខគ្រប់មណ្ឌលធ្វើការបោសសម្អាតអនាម័យនៅជុំវិញបរិវេណផ្សារ។ កម្លាំងសន្តិសុខគ្រប់មណ្ឌលបន្តគូសគំនូសតាមតូបខាងក្នុងផ្សារ និងតាមតូបចល័តខាងក្រៅ ដើម្បីឲ្យអាជីវករដាក់តាំងទំនិញលក់តាមការកំណត់របស់គណៈកម្មការផ្សារ។ចំណែកនៅតាមដងផ្លូវនៅជុំវិញបរិវេណផ្សារមានសភាពស្ងប់ស្ងាត់មិនសូវមានប្រជាពលរដ្ឋធ្វើដំណើរទេ។

  ដោយឡែកសម្រាប់ថ្ងៃទី០៦ កុម្ភៈម្សិលម៉ិញវិញ គណៈកម្មការផ្សារអូរឬស្សី ក៏បានធ្វើសកម្មភាពដូចកាលពីថ្ងៃទី០៧ កុម្ភៈនេះដែរ  បើទោះបីនៅថ្ងៃទី០៦ កុម្ភៈនោះមានអាជីវករបើកតូបលក់ត្រឹមតែចំនួន៧អគារក្តី៕

 

អត្ថបទដែលជាប់ទាក់ទង