ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានម្នាក់ស្រវឹងស្រាជោក ដកកាំភ្លើងខ្លីបាញ់បីគ្រាប់ ធ្វើឲ្យភ្ញៀវទេសចររត់ជាន់ជើងគ្នា នៅទឹកធ្លាក់ស្រែអំពិល

92

ភ្នំពេញៈ ទាហានម្នាក់ដកកាំភ្លើងខ្លីបាញ់ឡើងលើ បណ្ដាលឲ្យភ្ញាក់ផ្អើល ភ្ញៀវទេសចររត់ជាន់ជើងគ្នានៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង វេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួន នាយទាហានរូបនោះដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ទាហាននោះមានឋានន្តរសក្តិថ្នាក់ វីរសេនីយ៍ឯក ឈ្មោះ រ៉េន រិទ្ឋី មានតួនាទីជាមន្ត្រីអធិការកិច្ចក្រសួងការពារជាតិ មានអាការក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងខ្លី ម៉ាកកា54 បាញ់ចំនួន 3 គ្រាប់ ធ្វើឲ្យ ផ្អើលភ្ញៀវទេសចរកំពុងកម្សាន្តលេងសប្បាយនៅទឹកជ្រោះ រត់ឡើងគោក ខ្លះទៀតរត់ចូលរថយន្តយ៉ាងប្រញាប់ បើកចេញពីតំបន់នោះជាបន្ទាន់។ ប្រជាការពារក៏ដូចជាសហគមន៍ទេសចរណ៍ និងសមត្ថកិច្ចការពារនៅកន្លែងកើតហេតុ បានរត់ប្រញាយជើងទៅចាប់ជនបង្កររួចបញ្ជូនមកកាន់អធិការនគរបាលស្រុកទឹកផុស ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង