ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងដែនដី កំណត់ឲ្យម្ចាស់អគារ និងដីឡូតិ៍នៅខេត្តព្រះសីហនុ រៀបចំឲ្យមានផ្លូវថ្មើរជើង និងផ្លូវជិះកង់

113


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយជម្រាបអភិបាលខេត្តព្រះសីហនុលោកយន្ត មីន តម្រូវឲ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អគារការិយាល័យ អគារស្នាក់នៅ សំណង់ និងម្ចាស់កម្មសិទ្ធិ ដីឡូត៍ ដែលកំពុងអភិវឌ្ឍ សាងសង់ ឬបានសាងសង់រួចនៅក្នុងខេត្តព្រះសីហនុ ត្រូវរៀបចំចិញ្ចើមផ្លូវនៅមុខដីឡូត៍ ឬអចលនវត្ថុរបស់ខ្លួន ដោយក្រាលថ្មក្រានីត លើចិញ្ចើមផ្លូវពីមុខទីតាំងអចលនវត្ថុរបស់ខ្លួន សម្រាប់សាធារណជន និងជនពិការ អាចធ្វើចរាចរណ៍បាន។

បើតាមលិខិតណែនាំផ្ញើទៅកាន់អភិបាលខេត្តព្រះសីហនុ ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា ការកំណត់ធ្វើបែបនេះ ដើម្បីធានាបាននូវសោភ័ណភាពសាធារណៈ ទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ការធ្វើដំណើរដោយថ្មើរជើង ប្រកបដោយសុខសុវត្ថិភាព សុខុមាលភាព និងភាពងាយស្រួលដល់សាធារណជន។ ម្ចាស់អគារទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីការធ្វើសមាហរណកម្ម និងការតភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយ ស្របតាមបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទីតាំងភូមិសាស្រ្ត។ ត្រូវរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថានល្អ និងសុខដុមរមនាជាមួយអ្នកជិតខាង និងសាធារណជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង