ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចសាយ​ ឈុំ​ បានស្នេីឲ្យសមាជិក​ទាំងអស់ បញ្ចេញយោបល់​ឲ្យចំនូវចំណុចខ្លាំង​ និងចំណុចខ្សោយ​ ដេីម្បីរួមគ្នាដោះស្រាយ ជូនពលរដ្ឋតាមមូលដ្ឋាន

105

ភ្នំពេញ៖ ប្រធានព្រឹទ្ធិសភា​នៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ ដឹកនាំកិច្ចប្រជុំប្រចាំខែ​ ដេីម្បីបង្កេីនប្រសិទ្ធិភាពការងារជូនពលរដ្ឋតាមមូលដ្ឋាន។

សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ បានស្នេីឲ្យសមាជិក​ទាំងអស់បញ្ចេញយោបល់​ឲ្យចំនូវចំណុចខ្លាំង​ និងចំណុចខ្សោយ​ ដេីម្បីរួមគ្នាដោះស្រាយ។

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈផេកហ្វេសប៊ុកនៅថ្ងៃទី៨កុម្ភៈនេះ បានថ្លែងថា ខ្ញុំបានធ្វេីការរាយការណ៍ការងារសន្តិសុខ​ ការរៀបចំសណ្តាប់ធ្នាប់​ និងបញ្ហាសំខាន់ជាច្រេីនជូនសម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ និងអង្គប្រជុំដូចជា៖ បញ្ហាសន្តិសុខ​ដែលពលរដ្ឋចង់បាន​ គឺ​ ការបង្រ្កាបករណីឆក់ ដោយគ្រាន់តែនៅក្នុងខែមករា​នេះ​ មានករណីឆក់១៥លេីក​ ហេីយអាចបង្រ្កាបបាន១៤​លេីក ដូច្នេះការបង្រ្កាប​ បានស្ទេីមួយរយភាគរយ។ បញ្ហាគាស់ផ្ទះ​ ក៏បានបង្រ្កាបទាន់ពេលវេលា​យ៉ាងច្រេីន ហេីយមុខសញ្ញាគាស់ផ្ទះភាគច្រេីនពាក់ព័ន្ធនឹងប្រេីប្រាស់គ្រឿងញៀន​ ហេីយដោះស្រាយបញ្ហានេះ​បាន ត្រូវចូលរួមច្រេីនភាគី​ មិនមែនតែមួយស្ថាប័នឡេីយ​ ដូចជា ត្រូវចូលរួមអប់រំពីគ្រួសារ​ អប់រំពីសាលា​ ដេីម្បីកុំអោយឈានដល់ការប្រេីប្រាស់គ្រឿងញៀន។ អំពេីហិង្សា​ និងការបាញ់បោះសេរី​ដែលភាគច្រេីនកេីតចេញពីការហូបគ្រឿងស្រវឹង​ សមត្ថកិច្ចតាមមូលដ្ឋានបានចាប់ប្រគល់អោយផ្លូវច្បាប់ដោះស្រាយតាមនីតិវិធី។ ពលរដ្ឋទៅប្តឹង​ មន្រ្តីប៉ុស្តិ៍មួយចំនួន​ មិនទទួលរាក់ទាក់​ ខ្ញុំក៏បានលេីកបញ្ហានេះនៅពេលប្រជុំ​ ដេីម្បីមន្រ្តីនគរបាលទាំងនោះ លុបបំបាត់ឥរិយាបថមិនយកចិត្តទុកដាក់ជាមួយពលរដ្ឋ​ ហេីយ ការធ្វេីល្អ​ជាមួយពលរដ្ឋតាមមូលដ្ឋាន​ នឹងជួយបង្កេីនពិន្ទុល្អសម្រាប់រាជរដ្ឋាភិបាល។ វេនចាំបញ្ជានៅស្នងការ​ដ្ឋានគរបាលរាជធានីភ្នំពេញ​ ក៏រៀបចំអោយមានប្រចាំថ្ងៃ​ ព្រោះ ពេលមានបញ្ហា​ពលរដ្ឋមកប្តឹង​ យេីងដោះស្រាយតាមលទ្ធភាព​ និងមានបញ្ហាផ្សេង​ ស្នងការអាចអន្តរាគមន៍ភ្លាមៗ ។ បញ្ហាឃាតកម្ម​ និងប្លន់​ ក៏បានប្រឹងប្រែងដោះស្រាយ។ បញ្ហាកកស្ទះចរាចរណ៍​ កេីតឡេីងដោយសារបញ្ហាកង្វះកងកម្លាំង​ ការមិនគោរពច្បាប់ចរាចរណ៍​ និងការរីក​ចម្រេីនហេដ្ឋារចនាសម្ព័ន្ធ​ មិនទាន់ឆ្លេីយតបកំណេីនពលរដ្ឋ។ ការជិះបញ្រ្ចាស​ និយាយទូរស័ព្ទពេលបេីកបរ​ និងជិះមិនប្រកាន់ស្តាំ​ នៅតែកេីតមាន​ ហេីយបញ្ហានេះ​ នឹងមានការរឹតបន្តឹងនាពេលខាងមុខ។ រថយន្តធុនធំចូលក្រុងខុសម៉ោង​ ត្រូវបានដោះស្រាយ​ ដោយយេីងមានទីតាំងស្តុករថយន្តដែលចាប់បានរាប់សិបគ្រឿង។ ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានរៀបចំអោយមានកងអន្តរាគមន៍ពិសេសសម្រាប់ដោះស្រាយបញ្ហាកកស្ទះ​ ដោយបង្កេីតអោយមាន៣ក្រុម​ ១ក្រុមមាន១០នាក់​ ដេីម្បីពង្រាយនិងចល័តទៅគ្រប់គោលដៅដែលស្ទះខ្លាំងភ្លាមៗ និងដេីម្បីរួមចំណែកលុបបំបាត់គ្រឿងញៀន​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះធ្វេីរបាយការណ៍តាមផ្ទះសំណាក់​ ផ្ទះជួលដែលគ្មានច្បាប់​សំណង់អាណាធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង