មុខសញ្ញាចោរប្លន់ ដ៏សកម្មនៅទឹកដីព្រំប្រទល់ខេត្ដតាកែវ - កំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ បង្រ្កាបបានចំនួន ៣នាក់
កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកបសេដ្ឋ បង្រ្កាបមុខសញ្ញាចោរប្លន់បានចំនួន ៣នាក់ នៅចំណុច ភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ នៅថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។
នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អំពើប្លន់នេះ កើតឡើងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង ២៣ : ១៥នាទី នៅចំណុចលើទំនប់វត្តពោធិ ក្នុងភូមិពោធិធំ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ។ មានករណីកំហែងយកម៉ូតូ ១គ្រឿង ម៉ាក SUZUKI និច ស៊េរី ២០១៧ ពណ៌ស្លាកលេខ កំពង់ឆ្នាំង 1H - 9988 ជនរងគ្រោះឈ្មោះ ឆេង លីណា ភេទស្រី អាយុ ២០ឆ្នាំ នៅភូមិក្រាំងអំពឹល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ករណី នេះម្ចាស់មិនបានរាយការណ៍មកសមត្ថកិច្ចឡើយ រហូតដល់ម៉ោង១៥ ទើបគាត់រាយការណ៍មកសមត្ថកិច្ច។ ក្រោយទទួលបានព័ត៌មានកម្លាំង ជំនាញបានសហការស្រាវជ្រាវ កំណត់មុខសញ្ញាភ្លាមៗឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៣ នាក់នៅចំណុច ភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ១-ឈ្មោះ ហ៊ែល ម៉េង ប្រុស អាយុ ២០ ឆ្នាំនៅភូមិ កំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ២-ឈ្មោះ មាន ហុង ហៅ ឆុង ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ៣-ឈ្មោះ សែម សីហា ប្រុស អាយុ ១៨ឆ្នាំនៅភូមិរមន្ដ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតកែវ ដកហូតម៉ូតូចំនួន ២គ្រឿង ម៉ាកC125 ពណ៌ខ្មៅស៊េរី ២០១៧ គ្មានស្លាកលេខ [ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ] និងម៉ាក ស៊ុយស៊ុយគី និច ជាម៉ូតូរបស់ជនរងគ្រោះ ចំណែកបក្ខពួកជនសង្ស័យរត់គេចខ្លួន មួយចំនួនទៀត។ ក្រោយពីសាកសួរជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួក ពិតជាបានធ្វើសកម្មភាព កំហែងយក ម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យរួមទាំងវត្ថុតាង ជំនាញកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្តបន្ដចាត់ការតាមនីតិវិធី៕